en     km
en     km

សង្គម​ស៊ី​វិល​ ៖​ កាន់តែ​កៀក​ជិត​បោះ​ឆ្នោត​ សេរីភាព​នៃ​ការ​បញ្ចេញមតិ​កាន់តែ​ធ្លាក់​ចុះ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ អង្គការ​សង្គម​ស៊ី​វិល​ និង​តំណាង​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​សុក្រ​ទី​ ១០​ខែ​មិ​នា​នេះ​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ដោយ​ធ្វើការ​កត់ សម្គាល់​ឃើញ​ថា​  សមភាព​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ត្រូវ​បាន​រឹត​ត្បឹ​ត​ ខណៈ​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

​លោកស្រី​ វ៉ា​ន់​ ហ៊ា​លី​ តំណាង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ស​ន្និ​សិ​ទ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ក្នុង​ទីក្រុង​ភ្នំពេញ​។​

 

សិក្ខាសាលាមួយដោយធ្វើការកត់សម្គាល់ឃើញថា  សមភាពនៃសិទ្ធិសេរីភាពបញ្ចេញមតិត្រូវបានរឹតត្បឹត ។
សិក្ខាសាលាមួយដោយធ្វើការកត់សម្គាល់ឃើញថា សមភាពនៃសិទ្ធិសេរីភាពបញ្ចេញមតិត្រូវបានរឹតត្បឹត ។
​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​ទី​ ១០​ខែ​មិ​នា​ នេះ​អំពី​សារសំខាន់​នៃ​សមភាព​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ស្រប​ពេល​ដែល​ក្រុម​មន្ត្រី​សង្គម​ស៊ី​វិល​កត់សំគាល់​ពី​ការ​រឹតត្បិត​នៃ​សេរីភាព​បញ្ចេញមតិ​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ខណៈ​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

​លោកស្រី​ វ៉ា​ន់​ ហ៊ា​លី​ តំណាង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ស​ន្និ​សិ​ទ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ក្នុង​ទីក្រុង​ភ្នំពេញ​។​

ថ្លែង​ក្រៅពី​សិក្ខាសាលា​នេះ​ដែរ​ លោក​ យង់​ គិ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ សង្កេត​ឃើញ​ថា​ នៅ​ពេល​ស្ថាន​ការ​នយោបាយ​កាន់តែ​ឡើងក​ម្តៅ​ បាន​ធ្វើ​ឱ្យ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​កាន់តែ​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់​បញ្ចេញមតិ​ មានការ​ខ្លាច រអា​។​ ​លោក​បន្ត​ថា​«​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ យើង​ឃើញ​ថា​ អ្នក​ដែល​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ នៅ​តែ​មាន​ភាព​ផុសផុល​ នៅ​តែ​មាន​ភាព​រស់​រវើក​ដដែល​ទេ​ ប៉ុន្តែ​អ្នក​បញ្ចេញមតិ​តាម​សាធារណៈ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហាក់ដូចជា​ គាត់​មានការ​ប្រយ័ត្នប្រយែង​ ឬ​ក៏​ការ​និយាយ​ហ្នឹង​មិនសូវ​បាន​ទូលំទូលាយ​ដូច​កាលពី​លើក​មុន​»​។​

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ។

​ចំណែកឯ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច​ កត់សំគាល់​ដែរ​ថា​រយៈពេល​ចុង​នេះ​ លោក​សង្កេត​ឃើញ​ថា​ ការ​បញ្ចេញមតិ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះ​ខ្លាំង​។​ លោក​លើក​ឡើង​បន្ត​ថា​ ដោយសារ​ នៅ​ពេល​ដែល​មានការ​បញ្ចេញមតិ​ និង​ធ្វើ​ឱ្យ​ធ្លាក់​ប្រជាប្រិយភាព​គណបក្ស​ណាមួយ​ ហេតុ​ដូចនេះ​ ទើប​មាន​គណបក្ស​ខ្លះ​ មិន​ចង់ឱ្យ​មានការ​បញ្ចេញមតិ​ដោយ​ទូលំទូលាយ​។​

​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​«​ការ​បញ្ចេញមតិ​មានការ​រិះគន់​អ្វី​ដែល​យើង​ធ្វើ​ខុស​ គណបក្ស​ណាមួយ​ដែល​ខុសឆ្គង​ នៅ​ពេល​ដែល​មានការ​រិះគន់​វា​អាច​ប៉ះពាល់​ដល់​ឥទ្ធិពល​គេ​»​។

​លោក​ សំ​ គ​ន្ធា​មី​ បន្ត​ថា​ ការ​ធ្លាក់​ចុះ​នេះ​ បាន​ធ្វើ​ឱ្យ​សកម្មជន​គណបក្ស​នយោបាយ​មួយ​ចំនួន​ អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​យុវជន​មានការ​ព្រួយ បារម្ភ​ពី​បញ្ហា​នេះ​។​ លោក​យល់​ថា​ ប្រសិនបើ​នៅ​បន្ត​ការ​រិ​ត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ នោះ​នឹង​ប៉ះពាល់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​។

​ជុំវិញ​បញ្ហា​នេះ​ លោក​ កែវ​ រ៉ា​មី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បកស្រាយ​ប្រាប់​អ្នក​សារព័ត៌​ មាននៅ​ក្នុង​សន្និសីទ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ថា​ ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ ការ​បញ្ចេញមតិ​នៅ​កម្ពុជា​ នា​ពេល​ប​ច្ចុ​ប្ប​នេះ​ គឺ​មាន​លក្ខណៈ​ ល្អ​ប្រសើរ​ជាង​ប្រទេស​ណា​ទាំងអស់​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។​ លោក​ បន្ថែម​ថា​៖«​បង​យល់​ឃើញ​ថា​ សិទ្ធិ​សេរីភាព​នៅ​តែ​មានការ​ធានា​»

​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ហើយ​ពេលវេលា​នៃ​ការ​ឃោសនាបោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ តទៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ​។​ ​រយៈពេល​ចុង​ក្រោយ​នេះ​ យ៉ាងតិច​ណាស់​មនុស្ស​១​ត្រូវ​បាន​ចាប់ខ្លួន​ ករណី​បញ្ចេញ មតិ​ពី​បញ្ហា​សង្គម​នៅ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image