en     km
en     km

អា​មេ​រិ​ក​ទាត់​ចោល​ សំណើ​របស់​ចិន​ឱ្យ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​លើ​ឧបទ្វីប​កូរ៉េ​

Share

​សហរដ្ឋអាមេរិក​ បាន​ច្រានចោល​សំណើរ​របស់​ប្រទេស​ចិន​ ដែល​សុំ​ឱ្យ​ សហរដ្ឋអាមេរិក​ និង​កូរ៉េ​ ខាងត្បូង​ព្យួរ​ចោល​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​ លើ​ឧបទ្វីប​កូរ៉េ​ ជា​ថ្នូរ​នឹង​ឱ្យ​កូរ៉េ​ខាងជើង​ បញ្ឈប់​ការ​បាញ់​សាកល្បង​ កាំជ្រួច​ និង​អាវុធនុយក្លេអ៊ែ​ ។​

korea-ok

​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​  បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​ គេ​មិន​អាច​ទទួលយក​សំណើរ​របស់​ទីក្រុង​ប៉េ​កាំ​ង​បាន​ទេ​ ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ ពន្យល់​ថា​ សមយុទ្ធ​នេះ​ គឺ​ដើម្បី​ពង្រឹង​ សមត្ថភាព​យោធា​របស់​កូរ៉េ​ខាងត្បូង​ ។​

​ក្រសួងការបរទេស​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​ បន្ត​ទៀត​ថា​ ការ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជាមួយ​កូរ៉េ​ខាងត្បូង​ ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ មិន​ធ្វើ​ឡើង​តាម​ការ​គាបសង្កត់​ណាមួយ​របស់​កូរ៉េ​ខាងជើង​នោះ​ទេ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ Wang​ Yi​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ស្ថានភាព​សន្តិសុខ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ កាន់តែ​មាន​ភាព​តានតឹង​ ដោយសា​តែ​ អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ព្យាយាម​ពង្រីក​អំណាច​យោធា​របស់​ខ្លួន​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​នេះ​ ដែល​លោក​ថា​ ធ្វើ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ ប្រើប្រាស់​មធ្យោបាយ​ នៃ​ការ​បាញ់​កាំជ្រួច​ បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែ​។​

​កាលពីដើម​ស​ប្តា​ហ៍​នេះ​ កូរ៉េ​ខាងជើង​ បាន​បាញ់​កាំជ្រួច​រំលង​ទ្វីប​ ចំនួន​៤​គ្រាប់​ ចូល​ទៅ​សមុទ្រ​ប្រទេស​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ និង​ជប៉ុន​ ថ្កោលទោស​កូរ៉េ​ខាងត្បូង​យ៉ាង​ខ្លាំង​។​

​ក្នុង​ស​ប្តា​ហ៍​នេះ​ដែរ​ កងទ័ព​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ ដោយ​មាន​កងទ័ព​ម៉ា​រី​ន​ប្រទេស​ទាំង​ពីរ​ចូលរួម​ ហើយ​សមយុទ្ធ​នេះ​ បាញ់​គ្រាប់​ពិត​ទៀត​ផង​ ។​ កងទ័ព​អា​មេ​រិ​ក​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង​ មាន​ជិត​បួន​ម៉ឺន​នាក់​៕​ ប្រភព​ BBC​ 

Share

ព័ត៌មានទាក់ទង

Image