en     km
en     km

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​សម្តែង​សិល្បៈ​ ដើម្បី​មនុស្សធម៌​

Share

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំពិធីសម្តែងសិល្បៈ ដើម្បីកុមារកំព្រាកម្ពុជាចំនួន ៨ មណ្ឌល។

union-of-youth-logo

កម្មវិធីសម្តែងសិល្បៈនេះ ក្រោមប្រធានបទ«ភ្នំពេញរាត្រីសប្បុរសធម៌» នៅថ្ងៃទី ១១ មីនា នៅពហុកីឡាដ្ឋានជាតិអូឡំាពិក។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង រៃអង្គាស សម្ភារ ថវិការពីសប្បុរសជនតាម រយៈ លក់ សំបុត្រចូលទស្សនាសិល្បៈសម្តែងនេះ ដើម្បីយកទៅឧបត្ថមដល់កុមារកំព្រា កុមារ​ផ្ទុក​មេរោគ​អេដស៍ កុមារខ្សោយសតិបញ្ញា និងជនចាស់ជរាគ្មានទីពឹង ចំនួន ១៣០០ នាក់ មកពី​មណ្ឌល​កុមារកំព្រាចំនួន ៨ រួមទំាងសមាគមអភិរក្សស៊ីក្លូ និងមន្ទីពេទ្យគន្ធបុប្ផា។

ការសម្តែងសិល្បៈនេះ ក៏ដើម្បីបណ្តុះស្មារតីយុវជនឲ្យចេះស្រលាញ់ និងថែរក្សាសិល្បៈ វប្បធម៌ និងអត្តសញ្ញាញជាតិ និងបញ្រ្ជាបការយល់ដឹងដល់យុវជនអំពីការធ្វើអំពើល្អ និង​ការចែករំលែងក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន និងសង្គមជាតិ៕

Share

ព័ត៌មានទាក់ទង

Image