en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​ ទោះបី​អា​មេ​រិ​ក​លើកទ័ព​ចូល​ឈាន​ពាន​ ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​និយាយ​ឆ្លង​ឆ្លើយ​តាម​ខ្សែ​ទូរស័ព្ទ​ទៅ​កាន់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ ករណី​ចាប់​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​ងាយ​បំផុត​ ទោះបី​ថា​ លោក​ កឹ​ម​ សុខា​ លាក់ខ្លួន​នៅ​ទីស្នាក់ការ​បក្ស​ក៏​ដោយ​។​ យ៉ាងណា​សម្តេច​ ក៏​បាន​ព្រលយ​សម្តេច​ទៀត​ថា​ បើ​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មានការ​ប្រតិកម្ម​ពី​អា​មេ​រិ​ក​ ឬ​អា​មេ​រិ​ក​លើកទ័ព​ចូល​កម្ពុជា​ក៏​លោក​មិន​ខ្លាច​ដែរ​។​

សូម​ស្តាប់​ប្រសា​ន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

ស្តាប់សំឡេង៖

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សារ​ឆ្លង​ឆ្លើយ​តាម​ទូរស័ព្ទ​រវាង​សម្តេច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​ ឆ្នាំ​២០១៦​ គឺ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ ចំណែក​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​គឺ​នៅ​ថ្ងៃ​ទី​០២​ ធ្នូ​ ឆ្នាំ​២០១៦​។​
​សម្តេច​ ហ៊ុន​ សែន​ ៖«​ខ្ញុំ​អាច​ធ្វើការ​ជាមួយ​ ខា​ ឯង​បាន​ តែ​បញ្ហា​ជាមួយ​ រ​ង្ស៊ី​ ខ្ញុំ​មិន​លើកលែង​ទេ​ បើសិន​ថា​ ខា​ ឯង​នៅ​តែ​ភ្ជាប់​ខ្លួន​ ខា​ ឯង​ក៏​មាន​គ្រោះថ្នាក់​ដែរ​ កុំ​ថា​មួយ​ កុំ​ថា​ពីរ​ ប្រាំ​ក៏​ខ្ញុំ​លេង​ដែរ​។​ ហើយ​ខ្ញុំ​អត់​ខ្លាច​ទេ​  ទោះបី​ថា​អា​មេ​រិ​ក​លើកទ័ព​ចូល​ស្រុក​ខ្មែរ​ សាកល្បង​ល​មើលទៅ​ ខ្ញុំ​អត់​ខ្លាច​ទេ​ ក៏​ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ ខ្ញុំ​មិន​ចង់​ធ្វើបាប​នរណា​ទាំងអស់​។​ បើសិន​ត្រូវការ​ចាប់​ ខា​ ឯង​តាំងពី​ថ្ងៃ​ដែល​គេ​បញ្ជូន​កម្លាំង​ចូល​ទៅ​នឹង​ ចង់​អស់​ប៉ុន្មាន​ក៏​អស់​ទៅ​។​»​  

​សារ​ឆ្លង​ឆ្លើយ​ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ សីហា​ នេះ​ សម្តេច​បាន​បញ្ជាក់​ជាមួយ​អង្គភាព​fresh​ News​ នៅ​ថ្ងៃអាទិត្យ​នេះ​ដោយ​ទទួលស្គាល់​ថា​ សំឡេង​នេះ​គឺជា​ការ​ពិត​៕

Share

ព័ត៌មានទាក់ទង

Image