en     km
en     km

ព្រះមហាក្សត្រ​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ចៅក្រម​ ព្រះរាជអាជ្ញា​ជិត ​៩០រូប​

Share

​ភ្នំពេញ​៖​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​តែងតាំង​និង​ផ្ទេរ​មុខងារ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ចំនួន​ ៨៥​រូប​ ឲ្យ​ធ្វើ​ជា​ប្រធាន​ អនុប្រធាន​និង​ព្រះរាជអាជ្ញា​សាលាដំបូង​តាម​បណ្តា​ខេត្ត​និង​រាជធានី​ចំនួន​១៧​។​

krit-h

នៅ​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​២៨​ កុម្ភៈ​ ព្រះមហាក្សត្រ​ បាន​តែងតាំង​ លោក​ មីន​ មក​រា​ ជា​ប្រធាន​សាលាដំបូង​ខេត្តកោះកុង​ លោក​ ហង់​ ស៊ី​ថា​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ លោក​ អ៊ិ​ត​ សម្ផស្ស​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ ខេត្តពោធិ៍សាត់​ និង​ លោក​ ឡុ​ង​ កេស​ភី​រម្យ​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត​។​ ជាមួយ​គ្នា​នេះ​ដែរ​ ព្រះមហាក្សត្រ​ក៏​បាន​តែងតាំង​អនុប្រធាន​សាលាដំបូង​រាជធានី​ខេត្ត​ចំនួន​ ១៦​រូប​  និង​ចៅក្រម​សាលាដំបូង​រាជធានី​ខេត្ត​ចំនួន​ ៣៤​រូប​ ត្រូវ​បាន​ផ្ទេរ​ការងារ​។​

​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ដោយឡែក​មួយទៀត​ព្រះ​មហា​ក្ស​នរោត្តម​ សីហ​មុនី​ បាន​តែងតាំង​និង​ផ្ទេរ​ការងារ​របស់​អគ្គ​ព្រះរាជ​អាជ្ញា​រង​ ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​ក្នុង​ខេត្ត​ រាជធានី​ចំនួន​១៧​។​ ក្នុង​នោះ​មាន​ខេត្តស្ទឹងត្រែង​ ខេត្ត​ប៉ៃលិន​ ក្រចេះ​ ព្រះ​វិហារ​ ខេត្តកណ្តាល​ រតនគីរី​ តាកែវ​ ខេត្តកំពង់ស្ពឺ​ បាត់ដំបង​ ព្រៃវែង​ ខេត្តបន្ទាយមានជ័យ​ កំពង់ឆ្នាំង​ កោះកុង​ ខេត្ត​ ស្វាយ​រៀង​ មណ្ឌល​គី​រិ​ ខេត្តពោធិ៍សាត់​និង​រាជធានី​ភ្នំពេញ​៕

Share

ព័ត៌មានទាក់ទង

Image