en     km
en     km

​ម៉ា​ឡេ​ស៊ី៖ ស្ត្រី​ ២​នាក់​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​ គី​ម ជុង​ណាំ ​ប្រឈម​មុខ​ទោស​ប្រហារជីវិត​

Share

ម៉ាឡេស៊ី ៖ ​ស្ដ្រី​ ២​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ករណី​ឃាតកម្ម​ លើ​ លោក​ គី​ម​ ជុង​ណាំ​ បងប្រុស​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន​ ប្រឈម​មុខ​នឹង​ទោស​ប្រហារជីវិត​ ។​

malysy

​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ម៉ា​ឡេ​ស៊ី​ បាន​និយាយ​យ​ថា​ ស្ដ្រី​ ២​រូប​នេះ​  ម្នាក់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ និង​ម្នាក់​ទៀត​ជនជាតិ​វៀតណាម​ ត្រូវ​បាន​នគរបាល​ម៉ា​ឡេ​ស៊ី​ចាប់ខ្លួន​ភ្លាមៗ​ នៅ​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ គឺ ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ គី​ម​ ជុង​ណាំ​ បាន​ស្លាប់​ដោយសារ​តែ​ដាក់​ថ្នាំ​បំពុល​។​

ស្ដ្រី​ទាំង​ ២​នាក់​ខាងលើ​ ម្នាក់​ឈ្មោះ​ Doan​ Thi​ Huong​ ជនជាតិ​វៀតណាម​ និង​ម្នាក់​ទៀត​ឈ្មោះ​ Siti​ Aisyah​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ។​

ក្រៅពី​នេះ​ ជនសង្ស័យ​ ១០​រូប​ទៀត​ ក្នុង​នោះ​មាន​ទាំង​ជនជាតិ​កូរ៉េ​ខាងជើង​ផង​ដែរ​ ត្រូវ​បាន​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ ដាក់​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ ។​

តាម​របាយការណ៍​ដំបូងៗ​ មាន​ទីភ្នាក់ងារ​ចារកម្ម​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ បាន​ចោទប្រកាន់​ ចារកម្ម​កូរ៉េ​ខាងជើង​ ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​លើ​លោក​ គី​ម​ ជុង​ណាំ​។​ លោក​ គី​ម​ ជុង​ណាំ​ គឺជា​បងប្រុស​ឱ​ពុក​តែ​មួយ​ និង​ម្ដាយ​ដទៃ​ជាមួយ​លោក​ គី​ម​ ជុង​អ៊ុ​ន​៕CNA

Share

ព័ត៌មានទាក់ទង

Image