en     km
en     km

ប្រជាជន​នៅ​ទីក្រុង​មូ​ស្គូ​រំលឹក​ឲ្យ​អាជ្ញាធរ​រក​យុត្ដិធម៌​ឲ្យ​មេ​បក្ស​ប្រឆាំង​

Share

​មូ​ស្គូ​៖​ប្រជាជន​នៅ​ទីក្រុង​មូ​ស្គូ​រាប់​ពាន់​នាក់​នៅ​ថ្ងៃ​ចន្ទ​ ទី​២៧​ កុម្ភៈ​នេះ​ បាន​នាំ​គ្នា​ដើរ​ជា​ក្បួន​ដើម្បី​រំលឹក​អំពើ​ឃាតកម្ម​លើ​មេ​បក្ស​ប្រឆាំង​ Boris​ Nemtsov​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០១៥​ នៅ​ខាងក្រៅ​វិមាន​គ្រឹ​ម​ឡាំង​។​

boris-nemsov

​លោក​ Boris​ Nemtsov​ គឺជា​អ្នក​កែទម្រង់​ដ៏​លេចធ្លោ​ជាងគេ​នៅ​ប្រទេស​រុ​ស្ស៊ី​ លោក​ធ្លាប់​ជា​អនុ​ឧបនាយករដ្ឋមន្ដ្រី​ ប៉ុន្ដែ​លោក​ក៏​ជា​អ្នក​រិះគន់​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ ប្លា​ឌី​មៀ​ពូ​ទី​ន​ ផង​ដែរ​។​

​អ្នក​ដើរ​ក្បួន​បាន​ស្រែ​កថា​ រុ​ស្ស៊ី​ត្រូវ​តែ​ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ប៉ុន្ដែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​បាតុករ​ខ្លះ​បាន​ស្រែ​កថា​ ពូ​ទី​ន​ គឺជា​មនុស្ស​ល្មោភ​សង្គ្រាម​។​ ករណី​ឃាតកម្ម​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រុ​ស្ស៊ី​រូប​នេះ​បាន​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​ ៥​នាក់​ ប៉ុន្ដែ​បាតុករ​ ដាក់​ការ​សង្ស័យ​ថា​ ពួក​គេ​ទាំង​ប្រាំ​នាក់​នោះ​គ្រាន់តែ​ជា​ជនជាប់ចោទ​ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ផ្ទាល់​តែ​ប៉ុណ្ណោះ​។

​ទោះបី​យ៉ាងនេះ​ក្ដី​ មនុស្ស​ទាំង​ប្រាំង​នាក់​នេះ​ត្រូវ​បាន​ឃុំខ្លួន​រហូត​មក​ដល់​ពេល​នេះ​។​ លោក​ Boris​ Nemtsov​ អាយុ​ ៥៥​ឆ្នាំ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំ​ពីក្រោយ​ខ្នង​ខណៈ​លោក​ដើរ​ចេញពី​ភោជនីយដ្ឋាន​មួយ​នៅ​ពេល​យប់​ នៅ​ក្បែរ​វិមាន​គ្រឹ​ម​ឡាំង​ កាលពី​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ឆ្នាំ​២០១៥​។​

​លោក​ Boris​ Nemtsov​ គឺជា​អ្នកនយោបាយ​រុ​ស្ស៊ី​ដែល​ចេញ​មុខ​ខ្លាំងក្លា​ប្រឆាំង​លោក​ ពូ​ទី​ន​ ប្រើប្រាស់​កងទ័ព​ដើម្បី​លុកលុយ​តំបន់​គ្រី​មៀ​ នៃ​ប្រទេស​អ៊ុយ​គ្រែ​ន​៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image