en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ណែនាំ​ឱ្យ​រៀបចំ​ចំណត​យានយន្ត​ឱ្យ​បាន​ល្អ​

Share

​ភ្នំពេញ​៖​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ណែនាំ​ឱ្យ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​គិតគូរ​ទ្បើ​ង​វិញ​ ការ​រៀបចំ​ចំណត​យានយន្ត​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​

hun-sen

​ថ្លែង​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៧​ ក្រោម​ប្រធានបទ​ «​ទីក្រុង​ស្អាត​ ៖​ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​»​ ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ នៅ​វិមាន​សន្តិភាព​ សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​នោះ​ គឺ​ត្រូវ​គិតគូរ​ទ្បើ​ង​ពី​បញ្ហា​ចំណត​យានយន្ត​ដែល​ជា​កត្តា​បង្ក​ការ​កកស្ទះ​ចរាចរ​។​

​សម្តេច​ ហ៊ុន​ សែន​ បន្ថែម​ទៀត​ថា​ ការ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក៏​ត្រូវ​គិតគូរ​ពី​ការ​ទប់ស្កាត់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ហើយ​ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​បញ្ហា​បរិស្ថាន​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​

​ចំណែក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ ឱ្យ​បាន​ល្អ​ប្រសើរ​តាម​រយៈ​ការ​ធ្វើ​ចំណត​យានយន្ត​ឱ្យ​បាន​ល្អ​ ជា​ពិសេស​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ក្នុង​ការ​ទប់ស្កាត់​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​៕

Share

ព័ត៌មានទាក់ទង

Image