en     km
en     km

គង់​ រ៉ៃ​យ៉ា​៖​ អ្នកទោស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ព្រៃ​ស​

Share

ភ្នំពេញ៖ បន្ទាប់​ពី​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ កុម្ភៈ​នេះ​អតីត​អ្នកទោស​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ ខែ​ យុវជន​គង់​ រ៉ៃ​យ៉ា​ បាន​អះអាង​ថា​ នៅ​ក្នុង​ពន្ធនាគារ​មានការ​ប្រើប្រាស់​គ្រឿងញៀន​។​ តែ​មន្ត្រី​អគ្គ​នាយ​ដ្ឋា​ន​ពន្ធនាគារ​ច្រាន់​ចោលការ​លើក​ឡើង​នេះ​។​ ​អតីត​អ្នកទោស​បាន​បរិហារ​ថា​មានការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដែល​ជា​ពន្ធ​គារ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

 

kong-riaya-thom
លោក គង់ រ៉ៃយ៉ា ឲ្យព្រះសង្ឃស្រោចទឹក ខណៈចេញពីពន្ធនាគារព្រៃសនៅថ្ងៃទី២២ កុម្ភៈ។ថតដោយ លោក ធូ វិរៈ

​លោក​គង់​ រ៉ៃ​យ៉ា​ ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ រយៈពេល​១៨​ខែ​ ដែល​ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២២​ ខែកុម្ភៈ​នេះ​ បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ លោក​បានឃើញ​ពិរុទ្ធជន​រាប់រយ​នាក់​ បាន​ប្រើប្រាស់​គ្រឿង​ញឿ​ន​ និង​លេងល្បែង​ស៊ីសង​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​អណាធិបតេយ្យ​។​«​នៅ​ក្នុង​ពន្ធនាគារ​មាន​ល្បែងស៊ីសង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ ការ​ចាក់​បាល់​ខ្លាំង​មែន​តែ​ន​ក្នុង​ពន្ធនាគារ​មួយ​ថ្ងៃៗ​រាប់​ពាន់​ដុល្លារ​ដែល​ជន​ជាប់​ឃុំ​គេ​ចាក់​បាល​។​ ពេល​ខ្ញុំ​ចូល​ពន្ធនាគារ​ ខ្ញុំ​ឃើញ​គេ​ប្រើប្រាស់​គ្រឿង​រាប់រយ​នាក់​នៃ​ជន​ជាប់​ឃុំ​បំផ្លាញ​ពួក​គាត់​ខ្លាំង​មែន​តែ​ន​។​ ហើយ​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគារ​គឺ​តម្លៃ​ថ្លៃ​ជាង​នៅ​ក្រៅ​ដប​ដង​ អ​ញ្ចឹ​ង​ហើយ​ពួក​គាត់​បាន​បោកប្រាស​ឪពុក​ម្តា​យមក​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​»​។​

លោក​គង់​  រ៉ៃ​យ៉ា​ ត្រូវ​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​ ២២​ ខែសីហា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​លោក​ប្រកាស​និង​អំពាវនាវ​តាម​បណ្តាញ​សង្គម​ facebook​ ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់​ប្តូរ​រ​ដ្ឋា​   ភិ​បាល​បច្ចុប្បន្ន​។​

kong

លោក​ ហ៊ុយ​ ហឿ​ន​ ទីប្រឹក្សា​នៃ​គ​គ្គនា​យករ​ដ្ឋា​ន​ពន្ធនាគារ​ បាន​បដិសេធ​ថា​ គ្មាន​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ល្បែងស៊ីសង​នៅ​ក្នុង​ពន្ធនាគារ​ឡើយ​។​លោក​ទទួលស្គាល់​ថា​ ពិរុទ្ធជន​មួយ​ចំនួន​មាន​សារធាតុ​ញៀន​តិចតួច​ បន្ទាប់​ពី​ធ្វើតេស្ត​ពិនិត្យ​យក​សារធាតុ​ញៀន​ តែ​អ្នកទោស​ដែល​សារធាតុ​ញៀន​ទាំងនោះ​ មាន​សារធាតុ​ញៀន​តាំងពី​មិន​ទាន់​ជាប់​ឃុំ​មក​ម្ល៉េះ​។​  «​បើ​និយាយ​ពី​គ្រឿង​ញៀន​គឺថា​ អត់​ហេតុផល​តែ​ម្តង់​ អាហ្នឹង​យើង​ភស្តុ​តាំង​ យើង​រក​ឃើញ​តែ​បួន​នាក់​(​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​)​ ក្នុង​បួន​នាក់​នោះ​ មាន​តែ​ម្នាក់​ទេ​ អ្នក​បី​នាក់​ទៀត​ទើប​ចាប់​ចូល​ បើ​អ្នកទោស​ទើប​និង​ចាប់​ចូល​ភាគច្រើន​មាន​សារធាតុ​ញៀន​មែន​ ក្នុង​ចំណោម​អ្នកទោស​ដែល​ចាប់​ចូល​ឲ្យ​ពិនិត្យ​ជាង​ ៤២​ ភាគរយ​ មាន​សារធាតុ​ញៀន​»​។​

ទោះជា​យ៉ាងណា​លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ បាន​ទទួលស្គាល់​ថា​ ពិតជា​មានការ​ប្រើ​ប្រាស់​​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​មែន​។​ «​យើង​ឃើញ​ថា​ មានការ​ចុះ​បង្ក្រាប​ និង​ឆែកឆេរ​ចាប់​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ នៅ​ក្នុង​ពន្ធនាគារ​ រដ្ឋាភិបាល​ក៏​បាន​លើក​ពី​ការ​ព្រួយបារម្ភ​អំពី​អ្នក​ដែល​យក​ពន្ធនាគារ​ធ្វើ​ទីបញ្ជាការ​សម្រាប់​ចែកចាយ​គ្រឿង​ នេះ​បញ្ជាក់​ថា​ លំហូរ​គ្រឿង​នៅ​ក្នុង​ពន្ធនាគារ​ មួយ​ចំនួន​មាន​នា​ពេល​កន្លង​មក​»​។​

​លោក​ អំ​ សំអាត​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ត់ចត​ ទប់ស្កាត់​កុំ​ឲ្យ​គ្រឿង​ញឿ​ន​ចរាចរ​ចូល​ទៅ​ក្នុង​ពន្ធនាគារ​។​
​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​ បាន​បង្ហាញ​ថា​ មន្ត្រី​អនុ​រក្ស​ពន្ធនាគារ​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន​ ១៥៧​ កញ្ចប់​ ដែល​ប៉ង​យក​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ ហើយ​ក្នុង​នោះ​ មន្ត្រី​អនុ​រក្ស​ពន្ធនាគារ​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ ៣៥​ កញ្ចប់​ ពី​អ្នក​ទៅ​សួរសុខទុក្ខ​អ្នកទោស​។​

​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត​ ២​ពាន់​ករណី​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​បាន​ជាង​ ៧០០០​ នាក់​ និង​រឹម​អូស​វត្ថុ​តាំំ​ង​សារធាតុ​ញៀន​១០០​គីឡូក្រាម​៕​

Share

ព័ត៌មានទាក់ទង

Image