en     km
en     km

ហ្សិ​ម​បា​វេ​៖​ជន​ផ្ដាច់​ការ​អាយុ​៩៣​ឆ្នាំ​សន្យា​កាន់​អំណាច​មួយ​អាណត្តិ​ទៀត​ ទោះបី​ វង្វេង​ក៏​ដោយ​

Share

បុរស​កាន់​អំណាច​យូរ​ជាងគេ​នៅ​លើ​ពិ​ព​ភ​បលោក​ នៃ​ប្រទេស​ ហ្សិ​ម​បា​វ៉េ​ លោក​ Robert​ Mugabe​ ដែល​មាន​អាយុ​៩៣​ ឆ្នាំ​ ហើយ​នោះ​ បាន​ សន្យា​ បន្ត​កាន់​អំណាច​ មួយ​អាណត្តិ​ទៀត​ បើ​លោក​ជាប់​ឆ្នោត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​២០១៨​។​ 

zimbavy

​នៅ​ក្នុង​ ពិធីជប់លៀង​ ខួបកំណើត​របស់​លោក​ នៅ​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​ដែល​ជា​គម្រប់​ ៩៣​ឆ្នាំ​ បុរស​ខ្លាំង​រូប​នេះ​ បាន​ឡើង​ប្រកាស​ជា​សាធារណៈ​ថា​នៅ​តែ​មាន​ម​ហិ​ច្ឆិ​តា​ដឹកនាំ​ប្រទេស​ មួយ​អាណ​តិ្ត​ គឺ​រហូត​១០០​ឆ្នាំ​ ឬ​អស់​មួយ​ជិ​វិត​។​  

​លោក​ Robert​ Mugabe​ បាន​កាន់​អំណាច​ជា​ប្រធានាធិបតី​ ហ្សិ​ម​បា​វេ​ តាំងពី​ឆ្នាំ​១៩៨០​។​ លោក​Mugabe​ គឺជា​ មេដឹកនាំ​កាន់​អំណាច​យូរ​ជាងគេ​ នៅ​ អា​ហ្រិ្វ​ក​ក្នុង​ ចំណោម​ ជន​ផ្ដាច់​ការ​ ១០​នាក់​ទៀត​ ដែល​ក្នុង​ ចំណោម​នេះ​ មាន​មេដឹកនាំ​ខ្លះ​ ត្រូវ​បាន​ បណ្ដេញ​ចេញពី​អំណាច​ ដូច​ជា​ លោក​Yahya​ Jammeh​។​ 

​ចំណែក​ លោក​ Robert​ Mugabe​ បាន​កាន់​អំណាច​ ជិត​៤០​ឆ្នាំ​ គឺជា​ រដ្ឋបុរស​ម្នាក់​គត់​ មាន​អាយុ​៩៣​ឆ្នាំ​ ហើយ​ នៅ​តែ​បន្ត​កាន់​អំណាច​ទៀត​។​
​នៅ​ចំ​ខួប​៩៣​ឆ្នាំ​ នៅ​ថ្ងៃនេះ​  គណបក្ស​របស់​លោក​ បាន​ អនុម័ត​ឱ្យ​លោក​ ជា​បេក្ខជន​ ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​ មួយ​អាណត្តិ​ បើ​ លោក​ បន្ត​ឈ្នះ​ឆ្នោត​ នៅ​ឆ្នាំ​២០១៨​។​

​តែ​ជាមួយ​គ្នា​នេះ​ ប្រពន្ធ​របស់​ លោក​គឺ​លោកស្រី​ Grace​ Mugabe​ បាន​និយាយ​ថា​ ប្ដី​របស់​លោកស្រី​នៅ​តែ​ជា​ មេដឹកនាំ​ទទួល​បានការ​គាំទ្រ​ នៅ​ពាស់ពេញ​ប្រទេស​ ហើយ​ បើ​លោក​ស្លាប់​ ក៍​មាន​ គេ​អាណិត​ស្រឡាញ់​ដែរ​។​ លោកស្រី​បន្ត​ថា​ បើ​ទោះជា​ ប្ដី​របស់​លោកស្រី​ ដើរ​មិន​រួច​ដោយ​វ័យចាស់​ជរា​គឺ​អ្នកស្រី​នឹង​ដាក់​គាត់​ លើ​រទេះរុញ្ញ​ ទៅ​ការិយាល័យ​ ។​ លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​លោក​ ឡើង​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋសភា​ ពេល​ខ្លះ​ លោក​មានភាពវ​ង្វែ​ង​ ដោយ​មិនដឹង​ថា​ ត្រូវ​ និយាយ​អ្វី​មុន​ឬ​ ត្រូវធ្វើ​អ្វី​ទេ​។​ លោកស្រី​ Grace​ Mugabe​ មាន​អាយុ​ ៥១​ ឆ្នាំ​ ខណៈ​ប្ដី​របស់​លោកស្រី​មាន​អាយុ​៩៣​ឆ្នាំ​។​ 

​លោក​ Robert​ Mugabe​ ត្រូវ​បាន​ អង្គការសិទ្ធិមនុស្ស​ ចាត់ទុកជា​ជន​ផ្ដាច់​ការ​ ព្រោះ​ ការ​កាន់​អំណាច​របស់​លោក​ ពោរពេញ​ដោយ​ការ​រំលោភសិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ​។​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ៣៧​ឆ្នាំ​ មកនេះ​  ប្រព័ន្ធ​តុលាការ​ និង​សភា​ ក្លាយជា​ ឧបករណ៍​ នយោបាយ​ របស់​លោក​ និង​បក្ស​ ZANU-PF​ របស់​លោក​ ។​

អនុ​ប្រធានាធិបតី​ លោក​ Emmerson​ Mnangagwa​ សក្ដិ​សម​ បន្ត​ស្នង​តំណែង​ពី​លោក​ តែ​ ទំនង​ លំបាក​ ដោយសារ​លោក​ បាន​រៀបចំ​ អ្នក​ស្នង​របស់​លោក​ គឺ​មាន​ប្រពន្ធ​ ឬ​ក៏​ កូនប្រុស​ម្នាក់​ របស់​លោ​ករូច​ ទៅ​ហើយ​។

តាមរដ្ឋធម្មនុញ្ញ បើលោក Mugabe គឺអនុប្រធានាធិបតីរបស់លោក ត្រូវឡើង កាន់តំណែងជំនួស ជា ប្រមុខរដ្ឋស្ដីទី។ ប៉ុន្តែ នៅក្នុងគណបក្ស Zanu-PF បានទទួលការណែនាំឱ្យជ្រើស ថ្នាក់ដឹកនាំតាម លំដាប់  ក្នុងនោះ ប្រពន្ធរបស់លោក និងកូនប្រុសរបស់ម្នាក់ផងដែរ។

នៅក្នុងប្រទេសហ្សិមបាវេ ពុំផ្ដល់ការធ្វើប្រជាមតិនោះទេ តែ មេដឹកនាំបក្សប្រឆាំង Morgan Svangirai ត្រូវបាន គេមើលឃើញថា អាចដឹកនាំប្រទេស ជំនួសលោក Mugabe  បើ ការបោះឆ្នោត មានភាពយុត្តិធម៌ និងភាពសេរី តម្លាភាព៕ ប្រភព: News 24 និង Zim Eye

Share

ព័ត៌មានទាក់ទង

Image