en     km
en     km

ម៉ា​ឡេ​ស៊ី​ថា​ បុរស​៤​នាក់​ ជនជាតិ​កូរ៉េ​ ជា​អ្នក​រៀបចំ​ផែនការ​ សម្លាប់​ គឹ​ម​ជុង​ណាំ​

Share

​ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា​ បុរស​ជនជាតិ​កូរ៉េ​ជើង​ ៤​នាក់​ ត្រូវ​បាន​ដៅ​មុខសញ្ញា​ ជា​ជនសង្ស័យ​រៀបចំ​ផែនការ​សម្លាប់​បងប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ គឹ​ម​ជុង​ណាំ​ ។​

nort-korea

ប្រភព​របស់​ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​និយាយ​ថា​ បុរស​ ៤​នាក់​នេះ​ ជា​អ្នក​ប្រើប្រាស់​មធ្យោបាយ​ទិញ​ទឹកចិត្ត​ស្ដ្រី​ ២​នាក់​ អោយ​ដាក់​ថ្នាំ​បំពុល​លោក​ គឹ​ម​ជុង​ណាំ​ ហើយ​ស្ដ្រី​ ២​រូប​នោះ​ម្នាក់​កាន់​លិខិតឆ្លងដែន​វៀតណាម​ និង​មួយ​រូប​ទៀត​ កាន់​លិខិតឆ្លងដែន​ឥណ្ឌូ​នេ​ស៊ី​។​

​ពួក​គាត់​ត្រូវ​បាន​ចោទ​ថា​ ដាក់​ថ្នាំ​បំពុល​សម្លាប់​លោក​ គឹ​ម​ ជុង​ណាំ​ នៅ​ឯ​ហាង​កាហ្វេ​មួយ​នៅ​ព្រ​លាន​យន្ដហោះ​កូ​ឡាំ​ពួរ​ កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៣​ កុម្ភៈ​ ។​
​តាម​ប្រភព​ដដែល​ជនសង្ស័យ​នេះ​ បាន​រៀបចំ​គម្រោង​ធ្វើឃាត​លោក​ គឹ​ម​ជុង​ណាំ​ ហើយ​គាត់​ត្រឡប់​ទៅ​ទីក្រុង​ ព្យុ​ង​យ៉ាង​ វិញ​។​
​ករណី​នេះ​ នាំ​អោយ​មាន​ជំ​លោះ​ផ្នែក​ការទូត​រវាង​ទីក្រុង​ព្យុ​ង​យ៉ាង​ និង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ដោយសារ​តែ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​មិន​ព្រម​ប្រគល់​សាកសព​លោក​ គឹ​ម​ជុង​ណាំ​ ទៅ​អោយ​កូរ៉េ​ខាងជើង​ ៕​ CAN​ 

Share

ព័ត៌មានទាក់ទង

Image