en     km
en     km

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នឹង​ធ្វើ​លំ​ហាត់​សមយុទ្ធ​អំពី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​

Share

ភ្នំពេញ៖ ​អាកាស​ចរ​ស៊ី​វិល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ២០​ កុម្ភៈ​នេះ​ថា​ ក្រុមហ៊ុន​អាកាស​ចរ​ស៊ី​វិល​នឹង​រៀបចំ​លំ​ហាត់​សមយុទ្ធ​ពី​វិធី​ជួយសង្គ្រោះ​ជន​រង​គ្រោះ​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ចុងខែ​កុម្ភៈ​។​ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​AKP​ ។​

ppairport-thongsin-thom
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ប្រពភរូប៖ Thongsin

​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AKP​ បាន​ដកស្រង់​សំដី​ លោក​ ម៉ៅ​ ហាវ​ណ្ណា​ល់​ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​នឹង​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ពី​ការ​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំ​នៅ​ថ្ងៃ​ទី​ ២៧​ ខែកុម្ភៈ​។​

​លោក​ ម៉ៅ​ ហាវ​ណ្ណា​ល់​ បញ្ជាក់​ថា​ សមយុទ្ធ​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ហ្វឹកហ្វឺន​សាកល្បង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​យន្តហោះ​កើតឡើង​ជាយថាហេតុ​។​ លោក​បន្ថែម​ថា​ សម​ប្រយុទ្ធ​នេះ​ នឹង​មានការ​ដុត​កង់​ឡាន​ និង​ប្រេង​ ដើម្បី​បង្កើត​ភ្លើង​ ផ្សែង​ជា​សប្ប​និម្មិត​នៃ​ការ​ធ្លាក់​យន្តហោះ​៕

Share

ព័ត៌មានទាក់ទង

Image