en     km
en     km

យន្តហោះ​តូច​មួយ​ធ្លាក់​នៅ​អូស្ត្រាលី​ 

Share

ប៉ូលីស​បាន​និយាយ​ថា​ យន្តហោះ​ តូច​មួយ​ដឹក​មនុស្ស​ ៥​នាក់​ បាន​ផ្ទុះ​ធ្លាក់​លើ​ទីប្រជុំជន​មួយ​កន្លែង​នៅ​ក្រុង​ Melbourne ​។​ តែ​យ៉ាងនេះ​ក្ដី​ គេ​ពុំ​ទាន់​ដឹង​ថា​ មាន​មនុស្ស​ទាំង​៥​នាក់​នោះ​ ស្លាប់​ ឬ​នៅ​រស់​នោះ​ទេ ​។​ តែ​តាម​ការ​សន្និដ្ឋាន​ដំបូង​ អាច​មក​ពី​ម៉ា​ស៊ិីន​របស់​វាគាំង​ ។​

us
​ស្ត្រី​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា​ អ្នក​ជិះ​លើ​យន្តហោះ​ នោះ​ទំនង​ជា​មាន​សុវត្ថិភាព​ច្រើន​ ។​ការិយាល័យ​ សុវត្ថិភាព​ដឹក​ជ​ញ្ចូ​ន​ និយាយ​ថា​ អាជ្ញាធរ​បាន​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​។​ យន្តហោះ​នោះ​មាន​ ២​ម៉ា​ស៊ី​ន​។ ​វា​​ បាន​ធ្លាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​ សាក្សី​ និយាយ​ថា​ គេ​បានលឺ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​ នៅ​កន្លែង​កើតហេតុ​៕​ ប្រភព​:​ BBC

Share

ព័ត៌មានទាក់ទង

Image