en     km
en     km

​សមាជិក​សភា​អាស៊ាន​ថ្កោលទោស​ការ​អនុម័ត​ច្បាប់​របស់​សភា​កម្ពុជា​(មានសំឡេង)

Share

​ភ្នំពេញ​៖​ សមាជិក​សភា​នៃ​បណ្តា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ បាន​ថ្កោលទោស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ធ្វើ​ឡើង​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​ទី​២០​ កុម្ភៈ​នេះ​។​ មន្ត្រី ជាន់ខ្ពស់​គណបក្សកាន់អំណាច​ ឆ្លើយ​តប​ថា​ ច្បាប់​នេះ​ធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ​របស់​ប្រទេស​កម្ពុជា​។​

 

កិច្ចប្រជុំសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី ២០ កុម្ភៈ
កិច្ចប្រជុំសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី ២០ កុម្ភៈ
​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ស្តី​ពី​ គណបក្ស​នយោបាយ​ ដោយ​ចាត់​ទុក​ថា​ការ​អនុម័ត​នោះ​«​គឺជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។​»

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែកុម្ភៈ​ គឺ​មួយ​ថ្ងៃមុន​រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​ក្នុង​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ សមាជិក​សភា​អាស៊ាន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ក៏​បាន​ថ្កោលទោស​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំងក្លា​ ដោយ​បាន​ហៅ​ថា​គណបក្សកាន់អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ច្បាប់​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ក្នុង​គោលដៅ​សំដៅលើ​គណបក្សប្រឆាំង​។

​ក្រុម​សមាជិក​សភា​ដដែល​ចាត់​ទុក​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ «​បង្កើត​ឲ្យ​មានការ​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ ចំពោះ​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​»

លោក​ Charles​ Santiago​ ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ និង​ជា​សមាជិក​សភា​ម៉ា​ឡេ​ស៊ី​ បាន​ថ្លែង​ថា​«​ច្បាប់​នេះ​នឹង​ប្រែក្លាយ​ប្រទេស​នេះ​ទៅ​ជា​រដ្ឋ​ដែល​មាន​គណបក្ស​តែ​មួយ​។​»

លោក​បន្ត​ថា​ ច្បាប់​នេះ​ នឹង​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​នៃ​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ខែ​ មិថុនា​ឆ្នាំ​ ២០១៧​ ខាង​មុខ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ ស្រប​ទៅ​នឹង​រដ្ឋធម្ម នុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​លោក​គូសបញ្ជាក់​ថា​ ច្បាប់​នេះ​សំដៅ​ទៅ​លើ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ មិន​ចំពោះតែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។​  ឥ​សាន្ត​៖«​ខ្លឹមសារ​ច្បាប់​មិន​មាន​ពាក្យ​ណា​និយាយ​ដល់​បក្ស​ប្រឆាំង​ទេ​គឺ​ ធ្វើ​ច្បាប់​នេះ​សម្រាប់​អនុវត្តន៍​គ្រប់​គណបក្ស​ទាំង អស់​ដែល​មាននៅ​កម្ពុជា​។​ វា​អាស្រ័យ​ទៅ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​គាំទ្រ​គណ​ បក្ស​ណាមួយ​ យើង​មិន​អាច​កំណត់​បាន​ទេ​ បើ​ប្រជាពលរដ្ឋ​លោក​គាំ​ ទ្រ​តទៅ​ទៀត​ អាហ្នឹង​ តទៅ​ទៀត​ទៅ​»​។​

​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ មាន​ ១១​ ជំពូក​ និង​ ៥០​ មាត្រា​។​ ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​កាលពី​ព្រឹក​មិ​ញ​ មិន​មាន​វត្តមាន​របស់​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​៕

Share

ព័ត៌មានទាក់ទង

Image