en     km
en     km

ចៅក្រម​ម្នាក់​នៅ​ចិន​ត្រូវ​បាន​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​ករណី​ពុក​រលួយ​

Share

​តុលាការ​មួយ​នៅ​ប្រទេស​ចិន​បាន​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​ទៅ​លើ​ចៅក្រម​ជាន់ខ្ពស់​ម្នាក់​បន្ទាប់​ពី​រក​ឃើញ​ចៅក្រម​រូប​នេះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នូវ​ទឹកប្រាក់​ជា​ច្រើន​សិប​លាន​ដុល្លារ​។​

soa-so

​ចៅក្រម​ជាន់ខ្ពស់​រូប​នេះ​គឺ​លោក​ Xi​ Xiaoming​ ជា​អតីត​អនុប្រធាន​តុលាការ​កំពូល​របស់​ប្រជាជន​ចិន​។​លោក​ត្រូវ​បាន​ដាក់​ក្រោម​ការ​ស៊ើបអង្កេត​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។​ តាម​សេចក្ដីរាយការណ៍​ដដែល​បញ្ជាក់​ថា​ ចៅក្រម​រូប​នេះ​បាន​ចូល​ធ្វើការ​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០១៥​។

​ទូរទស្សន៍​រដ្ឋ​ របស់​ចិន​បាន​ និយាយ​ថា​ តុលាការខេត្ត​ ជិន​ជាំ​ង​ បាន​រក​កំហុស​ លោក​ Xi​ Xiaoming​ ដោយសារ​លោក​បាន​ទទួល​ប្រាក់​សំណូក​ ១១៥​លាន​ យ៉ុ​ន​ ស្មើនឹង​ ១៧​លាន​ ៧៨​ម៉ឺន​ដុល្លារ​។​

​លោក​ Xi​ Xiaoming​  បាន​ក្លាយជា​កម្មាភិបាល​ ជាន់ខ្ពស់​បក្ស​កុំ​ម្មុ​យ​និ​ស​ចិន​ រយៈពេល​ ៤០​ឆ្នាំ​មក​ហើយ​៕​ប្រភព​:Reuters​

Share

ព័ត៌មានទាក់ទង

Image