en     km
en     km

ចិន​ទាមទារ​ឱ្យ​វៀតណាម​សុំ​ទោស​ករណី​សន្តិសុខ​វៀតណាម​វាយ​អ្នក​ទេសចរណ៍​ចិន​

Share

​ប្រទេស​ចិន​បាន​ទាមទារ​ឲ្យ​វៀតណាម​សុំ​អភ័យទោស​ចំពោះ​អ្នក​ទេសចរណ៍​ចិន​ម្នាក់​ដែល​រង​ការ​វាយតប់​ដោយ​សន្ដិសុខ​ព្រំដែន​វៀតណាម​ដោយសារ​តែ​អ្នក​ទេសចរណ៍​រូប​នេះ​មិន​ព្រម​បង់ប្រាក់​សំណូក​ពេល​ចូល​ទៅ​ប្រទេស​វៀតណាម​។​

viet

​ការ​ទាមទារ​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង​មួយ​ខែ​មក​ហើយ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ជិតខាង​គ្នា​នេះ​បាន​សន្យា​ការពារ​សន្ដិភាព​នៅ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​នៅ​តំបន់​នោះ​ទាំង​ចិន​និង​វៀតណាម​សុទ្ធតែ​អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន​។​

​កាលពី​ស​ប្ដា​ហ៍​មុន​សន្ដិសុខ​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រាំបី​នាក់​បាន​វាយ​ធ្វើបាប​ទៅ​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ទីក្រុង​ម៉ុង​កៃ​ភាគ​ខាងជើង​នៃ​ព្រំដែន​វៀតណាម​ជាប់​ប្រទេស​ចិន​ហើយ​ការ​វាយ​ធ្វើបាប​បុរស​ចិន​ម្នាក់​នេះ​គឺ​ដោយសារ​តែ​គាត់​មិន​ព្រម​បង់ប្រាក់​ចំណាយ​លើ​ការ​ទាមទារ​ក្រៅផ្លូវការ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ គិញ​ស៊ួ​ង​ បាន​និយាយ​ថា​ ការិយាល័យ​អគ្គ​កុង​សុល​ចិន​បាន​ប្រាប់​រឿង​នេះ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​រួច​ហើយដោយ​ពួក​គេ​ប្រាប់​ថា​ខ្លួន​ត្រូវការ​សុំ​ទោស​ពី​រដ្ឋាភិបាល​វៀតណាម​ហើយ​ត្រូវ​បង់​សងជំងឺចិត្ត​ទៅ​ឲ្យ​ជន​រង​គ្រោះ​។

​តែ​យ៉ាងណា​ក៏​ដោយ​ក្រសួងការបរទេស​វៀតណាម​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព​ត័​មាន​ រ៉ូ​យ​ទ័​រ​ ថា​សន្ដិសុខ​ទាំង​ប្រាំបី​អ្នក​នេះ​ត្រូវ​បាន​ព្យួរការងារ​ហើយ​ប៉ុន្ដែ​វៀតណាម​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​សុំ​ទោស​ចិន​ជា​ផ្លូវការ​ពី​រឿង​នេះ​ទេ​។​ អ្នក​ទេសចរណ៍​ចិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ប្រមាណ​ជា​ ២​លាន​៥​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ​៕​ប្រភព​:​ Reuters

Share

ព័ត៌មានទាក់ទង

Image