en     km
en     km

រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ គោលដៅ​រំលាយ​បក្សនយោបាយ​នៅ​ថ្ងៃ​២០​ កុម្ភៈ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​។​ សេចក្តី​ស្នើ​វិសោធនកម្ម​នេះ​ដែល​ក្រុម​អ្នកវិភាគ​ចាត់​ទុក​ថា​ជា​ច្បាប់​គោលដៅ​ដាក់​គំនាប​លើ​បក្ស​ប្រឆាំង​។​

 

heng-samrin

​គណកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​បាន​កំណត់​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​នេះ​ដើម្បី​ពិភាក្សា​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស់​។

​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ ដែល​ទទួល​រង​ការ​រិះគន់​ថា​ធ្វើ​ឡើង​ក្នុង​គោលដៅ​បន្ថែម​គំនាប​លើ​គណបក្សប្រឆាំង​។

​លោក​ឈាង​ វុន​ អ្នកនាំពាក្យ​នៃ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​ពី​កិច្ចប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ពុធ​ ទី​១៥​ កុម្ភៈ​នេះ​ថា​ កិច្ចប្រជុំ​វិសាមញ្ញ​ត្រូវ​កំណត់​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ស​ប្តា​ហ៍​ក្រោយ​។​ «​គណកម្មាធិការ​របស់​រដ្ឋសភា​បាន​សំរេច​ហើយដោយ​សំ ឡេង​១០​ ទល់​នឹង​២​ តាម​ការ​ស្នើ​របស់​គណកម្មការ​ជំនាញ​ដែល​ទទួល​បន្ទុក​ការងារ​នេះ​ឲ្យ​ដាក់​ចូល​សភា​ពេញអង្គ​។​ ហើយ​យើង​បាន​សំរេច​ផង​ដែរ​ ដោយ​សំឡេង​ ១០​ទល់​នឹង​២​ដដែល​ ធ្វើ​កិច្ចប្រជុំ​ពេញ​អង្គជា​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២០​ គឺ​ថ្ងៃ​ចន្ទ​ក្រោយ​។​»

cheang-vun
លោក ហូ វណ្ណ រូបខាងឆ្វេង លោក ឈាង វុន រូបខាងស្ដាំ

​សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស្នើ​របស់​សម្តេច​ ហ៊ុន​ សែន​ ដើម្បី​រារាំង​មិន​ឲ្យ​បុគ្គល​ដែល​ជាប់ពិរុទ្ធ​ដឹកនាំ​គណបក្ស​នយោបាយ​។​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាន​ ១១​ជំពូក​ និង​ ៤៥​ មាត្រា​។​ មាត្រា​ចំនួន​ ២៧​ នឹង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ហើយ​បន្ថែម​ពី​នោះ​នឹង​មានការ​បញ្ចូល​មាត្រា​ចំនួន​ប្រាំ​បន្ថែម​ទៀត​។​ ប៉ុ​ន្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​ប្រឆាំង​ជំទាស់​ការ​កែប្រែ​ច្បាប់​នេះ​។​

​លោក​ ហូ​ វណ្ណ​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ពន្យា​ពេល​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធន កម្ម​នេះ​ដោយ​លោក​ផ្អែក​លើ​បរិយាកាស​នយោបាយ​និង​ភាព​ល្អិតល្អន់​នៃ​ខ្លឹមសារ​ច្បាប់​។​ «​យើង​ចង់​ឲ្យ​ពន្យា​ពេល​ក្រែងលោ​យើង​អាច​រៀបចំ​សិក្ខាសាលា​ជាមួយ​គណបក្ស​ផ្សេងៗ​ ឬ​ក៏​មហាជន​ សង្គម​ស៊ី​វិល​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ឲ្យ​ច្បាប់​នេះ​កាន់តែ​ល្អ​។​»

​លោក​ ហូ​ វណ្ណ​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ នោះ​លោក​ សម​ រ​ង្ស៊ី​ នឹង​ក្លាយជា​គោលដៅ​នៃ​ការ​រារាំង​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​និង​ជា​គោលដៅ​នៃ​ហេតុផល​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចដែល​មាន​ចែង​ក្នុង​មាត្រា​ ៣៨​ថ្មី​និង​មាត្រា​៤៥​ថ្មី​។​

​យ៉ាងណា​ក៏​ដោយ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើបតែ​លាលែង​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​គេ​មើលឃើញ​ថា​ ទំនងជា​លោក​ សម​ រ​ង្ស៊ី​ ត្រៀម​បង្កា​ហានិភ័យ​ដល់​គណបក្សប្រឆាំង​៕

Share

ព័ត៌មានទាក់ទង

Image