en     km
en     km

អង់គ្លេស​សន្យា​ជួយ​អភិវឌ្ឍន៍​ប្រទេស​ហ្គាំ​ប៊ី​ក្រោយ​ពី​មេដឹកនាំ​ផ្ដាច់​ការ​ត្រូវ​បាន​ផ្ដួលរំលំ​

Share

​ចក្រភព​អង់គ្លេស​ បាន​ត្រៀមខ្លួន​ជា​ស្រេច​ជួយ​ប្រទេស​ហ្គាំ​ប៊ី​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​ និង​ ហេដ្ឋា រចនាសម្ព័ន្ធ​ ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ក្រីក្រ​នៅ​ទ្វិ​ប​អាហ្វ្រិក​មួយ​នេះ​។​ នេះ​បើ​តាម​សារព័ត៌មាន​ Sky​ News​។​

gam
​លោក​ Boris​ Johnson​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស

​លោក​ Boris​ Johnson​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ដំណើរ​ទស្ស នកិច្ច​ទៅ​តំបន់​អា​ហ្វ្រិ​ច​ខាងលិច​ កាលពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​ ម្សិលមិញ​។​ លោក​ Boris​ Johnson​ ៖«​ខ្ញុំ​បាន​សន្ទនា​ជាមួយ​ប្រធានាធិបតី​ថ្មី​ លោក​ Adama​ Barrow​ អំពី​គំនិតល្អៗ​ជា​ច្រើន​ និង​ការ​ជួយ​ជំរុញ​ប្រទេស​ហ្គាំ​ប៊ី​អោយ​ឆ្ពោះទៅ​មុខ​»​។​

​អតីត​ប្រធានាធិបតី​ចាញ់ឆ្នោត​ លោក​ Yahya​ Jammeh​ ដែល​កាន់​អំណាច​ជាង​ ២២​ឆ្នាំ​ បាន​រង​ការ​ចោទ​ថា​ យក​ប្រាក់​ទៅ​ជាមួយ​ជាង​ ១១​ លាន​ដុល្លារ​ ពី​ធនាគារជាតិ​របស់​ហ្គាំ​ប៊ី​ នៅ​ពេល​លោក​និរទេស​ទៅ​រស់នៅ​ប្រទេស​ហ្គី​នេ​។

​ជាមួយ​គ្នា​នេះ​ សហភាព​អឺរ៉ុប​ក៏​បាន​ប្រកាស​ផ្ដល់​ជំនួយ​នូវ​ទឹកប្រាក់​ ៣៤០​ លាន​ដុល្លារ​បន្ថែម​ទៀត​ ឱ្យ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ Gambia​ ដើម្បី​ស្ដារ​ការ​អភិវឌ្ឍន៍​ប្រទេស​នេះ​ឡើង​វិញ​៕​ ប្រភព​៖​ Sky​ News

Share

ព័ត៌មានទាក់ទង

Image