en     km
en     km

​រដ្ឋាភិបាល​ Gambia​ ឱ្យ​សច្ចាប័ន​ឡើង​វិញ​ទៅ​ ICC​ 

Share

​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ Gambia​ បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា​ ខ្លួន​បាន​សម្រេច​ឱ្យ​សច្ចាប័ន​ឡើង​វិញ​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ ដើម្បី​ឱ្យ​តុលាការអន្ដរជាតិ​មួយ​នេះ​ មាន​សិទ្ធិ​អំណាច​សើរើ​រឿង​ក្ដី​មួយ​ចំនួន​ ដែល​កើត​មាននៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ ។​

​បេក្ខជន​ឈ្នះ​ឆ្នោត​ Adama​ Barow​ ស្បថ​ចូល​កាន់​តំណែង​នៅ​ហ្សេ​នេ​ហ្គា​ល់​
​បេក្ខជន​ឈ្នះ​ឆ្នោត​ Adama​ Barow​ ស្បថ​ចូល​កាន់​តំណែង​នៅ​ហ្សេ​នេ​ហ្គា​ល់​

ការ​ផ្ដល់​សច្ចាប័ន​ទៅ​តុលាការ​ ICC​ ឡើង​វិញ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធានាធិបតី​ Yahya​ Jammeh​ បាន​លុប​ចោល​សច្ចាប័ន​នេះ​ កាលពី​ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ដោយសារ​តែ​លោក​ Jammeh​ ចោទ​ថា​ តុលាការអន្ដរជាតិ​នេះ​ មាន​ភាព​លំអៀង​ទៅ​រក​លោក​ខាងលិច​។​

​លោក​ Adama​ Barrow​ ប្រធានាធិបតី​ថ្មី​ប្រទេស​ Gambia​ បាន​និយាយ​ថា​ ការ​ផ្ដល់​សច្ចាប័ន​ឡើង​វិញ​នេះ​ គឺ​ បញ្ជាក់​ថា​ រដ្ឋាភិបាល​របស់​លោក​ចាត់​ទុក​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ Jammeh​ គឺជា​ ភស្ដុ​តាង​មួយ​នៃ​ការ​ស៊ើបអង្កេត​ ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ក្នុង​ការ​គ្រប់គ្រង​របស់​លោក​ Jammeh​ ។​ បច្ចុប្បន្ន​លោក​ Jammeh​ ដែល​បាន​កាន់​អំណាច​រយៈពេល​ ២២​ឆ្នាំ​ បាន​រស់នៅ​ក្នុង​ស្ថានភាព​និរទេស​ខ្លួន​នៅ​ប្រទេស​ គី​នេ​៕Reuters​ 

Share

ព័ត៌មានទាក់ទង

Image