en     km
en     km

តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​សម្រេចឲ្យ​កែប្រែ​ច្បាប់​ស្តី​ពី​បក្សនយោបាយ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​ បញ្ជូន​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្តី​ពី​ គណបក្ស​នយោបាយ​ ទៅ​កាន់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​  ដើម្បី​សិក្សា​លម្អិត​ និង​ពិនិត្យ​ មុន​នឹង​ដាក់​ចូល​សភា​ពេញអង្គ​បោះ​ឆ្នោត​អនុម័ត​ ក្នុង​ពេល​ខាង​មុខ​នេះ​។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ គណកម្មាធិការ​នេះ​បាន​បញ្ចប់​កិច្ចប្រជុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​។​ តែ​យ៉ាងណាមិញ​ បក្ស​ប្រឆាំង​ សុំ​ឱ្យ​ពន្យា​ការ​ធ្វើ​វិសោ ធនកម្ម​ច្បាប់​នេះ​។​

 

កិច្ចប្រជុំគណកម្មាធិការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅរដ្ឋសភា ស្តីពី ច្បាប់គណបក្សនយោបាយ។ រូបភាព ណាតា
កិច្ចប្រជុំគណកម្មាធិការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅរដ្ឋសភា ស្តីពី ច្បាប់គណបក្សនយោបាយ។ រូបភាព ណាតា
សមាជិក​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រាំបី​រូប​ នៅ​ព្រឹក​ថ្ងៃ​  ច័ន្ទ​ទី​១៣​ កុម្ភៈ​នេះ​ បាន​សំរេច​បញ្ជូន​សំ ណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្តី​ពី​ គណបក្ស​នយោបាយ​ទៅ​កាន់​គណកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ដើម្បី​ពិនិត្យ​ និង​សិក្សា​លម្អិត​ បើ​ទោះបីជា​មាន ការ​ប្រឆាំង​ជំទាស់​របស់​សមាជិក​គណកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្សប្រឆាំង​ក៏​ដោយ​។​

សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​លើក​ឡើង​របស់​សម្តេច​ ហ៊ុន​ សែន​ ដើម្បី​រារាំង​មិន​ឲ្យ​បុគ្គល​ដែល​ជាប់ពិរុទ្ធ​ដឹកនាំ​គណបក្ស​នយោបាយ​។​

​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ មាន​ ១១​ ជំពូក​ និង​ ៤៥​ មាត្រា​។​ បើ​តាម​លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​នៃ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រ ជាជន​កម្ពុជា​ មាត្រា​ចំនួន​ ២៧​ នឹង​ត្រូវ​បាន​ធ្វើ​សោធនកម្ម​ ហើយ​បន្ថែម​ពី​នោះ​នឹង​មានការ​បញ្ចូល​មាត្រា​ចំនួន​ប្រាំ​បន្ថែម​ទៀត​។​

លោក​ ឈាង​ វុន​  បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ​ថា​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ស្នើ​ឱ្យធ្វើ​វិសោធនកម្ម​នេះ​ មិនមែន​ដៅ​ទៅ​លើ​គណបក្ស​ណាមួយ​នោះ​ទេ​ គឺជា​ច្បាប់​ទូទៅ​ សម្រាប់​អនុវត្ត​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​។​

​លោក​បញ្ជាក់​បន្ថែម​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ដើម្បី​ធានា​ពី​លទ្ធិប្រជាធិបតេយ្យ​ ធានា​រា​ជប​ល្ល័​ង​ ការ​ឯកភាព​ជាតិ​ និង​ធានា​ថា​ អ្នកទោស​ក្នុង​តំណែង​ មិន​អាច​ដឹកនាំ​គណបក្ស​នយោបាយ​បាន​ ព្រមទាំង​មិន​មានការ​ធ្វើ​អបគមន៍​។​ លោក​ ឈាន​ វុន​៖«​ច្បាប់​បាន​បារាំង​ក៏​ដូច​ជា​ច្បាប់​នៅ​ប្រទេស​ធំ​មួយ​ចំនួន​ នៅ​អា​មេ​រិ​ក​ជាដើម​ គេ​មិន​ដែល​ឱ្យ​អ្នកទោស​ ធ្វើ​នយោបាយ​ទេ​ ដែល​ខ្ញុំ​និយាយ​ថា​អ្នកទោស​ហ្នឹង​គឺ​អ្នកទោស​ក្នុង​ដំណែង​ ជាប់គុក​ក្តី​ ត្រូវ​បាន​ដោះ​លែង​ដោយ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ជា​អ្នកទោស​ក្តី​ អ្នកទោស​ហ្នឹង​ត្រូវ​តែ​ហាមឃាត់​មិន​ឱ្យ​គាត់​ធ្វើ​ទៀត​ ព្រោះ​វា​អាច​ទាញ​សង្គម​យើង​ឱ្យ​អន្តរាយ​ នៅ​ត្រង់​ហ្នឹងហើយ​ដែល​យើង​ភ័យ​ព្រួយ​រឿង​អស់នេះ​»​។​

អ្នកនាំពាក្យរដ្ឋសភានៃគណបក្សធំៗទាំងពីរក្រោយបញ្ចប់កិច្ចប្រជុំ។
អ្នកនាំពាក្យរដ្ឋសភានៃគណបក្សធំៗទាំងពីរក្រោយបញ្ចប់កិច្ចប្រជុំ។
យ៉ាងណា​ក៏​ដោយ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើបតែ​លាលែង​ដំណែង​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ហៅ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ថា​ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​រំលាយ​គណបក្សប្រឆាំង​។​

លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ ប្រធាន​គណៈកម្មការ​ទី​ ៧​ នៃ​រដ្ឋសភា​ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ គណបក្ស​របស់​លោក​ស្នើ​សុំ​ឱ្យ​ពន្យា​ពេល​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​សិន​ ដើម្បី​មាន​ពេល​គ្រប់គ្រាន់​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដែល​ជា​គណបក្ស​នយោបាយ​ទាំងអស់​នៅ​កម្ពុជា​។​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​៖«​ជា​ជំហរ​របស់​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​ពុំ​គាំទ្រ​នូវ​របៀបវារៈ​នេះ​ទេពី​ព្រោះ​យើង​យល់​ឃើញ​ថា​ ទី​១​យើង​សិក្សា​ថត​ភាព​សង្គម​ជាក់ស្តែង​ជំនឿ​ ទំនុក​ទុ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ ហើយ​ហ្នឹង​ ទី​២.​គឺ​ពាក់​នឹង​ពេលវេលា​បោះ​ឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​សល់​បី​ខែ​ទៀត​ដូច្នេះ​យើង​យល់​ឃើញ​ថា​វិសោធនកម្ម​ច្បាប់​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​នយោបាយ​»​។

​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន​ ៧១​ គណបក្ស​ ក្នុង​នោះ​មាន​តែ​ ៤៥​ គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​៕

Share

ព័ត៌មានទាក់ទង

Image