en     km
en     km

មនុស្ស​ ៤​ នាក់​ស្លាប់​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​

Share

​ក្រុង​ម៉ានីល​ ៖​ គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​សុក្រ​ ទី​១០​ ខែកុម្ភៈ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​ នឹង​ធ្វើ​ឱ្យ​ផ្តួលរំលំ​អគារ​ ហើយ​អ្នកស្រុក​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​។​

ជនរងគ្រោះក្នុងបាតុភូតគ្រោះរញ្ជួយដីនៅហ្វីលីពីន។រូបភាពពីReuters
ជនរងគ្រោះក្នុងបាតុភូតគ្រោះរញ្ជួយដីនៅហ្វីលីពីន។រូបភាពពីReuters
គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦,៥​ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ទីក្រុង​ Surigao​ ចំងាយ​ជាង​ ៧០០​ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ម៉ានីល​។​ រហូត​មក​ទល់​ពេល​នេះ​ គេ​នៅ​មិនដឹង​ចំនួន​មនុស្ស​ពិតប្រាកដ​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ត្រូវ​ជាប់​នៅ​ក្នុង​គំនរ​បាក់បែក​នោះ​ទេ​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image