en     km
en     km

ក្រសួងកិច្ចការ​នារី​ផ្ញើ​សារ​រំលឹក​ដល់​ស្មារតី​យុវជន​កម្ពុជា​ជុំវិញ​ថ្ងៃ​១៤​កុម្ភៈ​

Share

​ភ្នំពេញ​៖​ក្រសួង​កិច្ចការ​នារី​អំពាវនាវ​ឱ្យ​យុវជន​កម្ពុជា​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ប្រពៃណី​ទំនៀមទំលាប់​របស់​ស្ដ្រី​ខ្មែរ​ ស្រប​ពេល​ដែល​ទិវា​នៃ​ក្ដី​ស្រឡាញ់​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​ ១៤​កុម្ភៈ​ ស​ប្ដា​ហ៍​ក្រោយ​ ។​

valentinday02

ការ​អំពាវនាវ​របស់​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​ធ្វើ​ឡើង​តាម​លិខិត​របស់​លោកស្រី​ ផ្ញើ​ជូ​នាយិការ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ កុម្ភៈ​នេះ​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ការ​អប់រំ​ទាក់ទិន​នឹង​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ ។​

​លិខិត​របស់​លោកស្រី​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ដូចនេះ​ថា​ ក្រសួង​កិច្ចការ​នារី​នឹង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​ថ្ងៃ​ ១៤​កុម្ភៈ​ ដូច​ជា​ការ​ធ្វើ​វេទិកា​នៅ​តាម​សាលារៀន​ នឹង​តាម​កម្មវិធី​អប់រំ​ផ្សេៗ​ទៀត​ដើម្បី​អប់រំ​យុវវ័យ​ ឱ្យ​យល់​ពី​អត្ថន័យ​ពិត​នៃ​ក្ដី​ស្រឡាញ់​ និង​ទប់ស្កាត់​ការ​ប្រព្រឹត្តិ​សកម្មភាព​ពុំគប្បី​ដែល​ប្រាក​ចាស​ពី​សីលធម៌​ វប្បធម៌​ ប្រពៃណី​ ទំនៀមទំលាប់​ខ្មែរ​ ។​

​លិខិត​របស់​លោកស្រី​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ទៀត​ថា​ ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ផ្ញើ​សារ​នេះ​ គឺជា​ វិធីសាស្ដ្រ​មួយ​ដែល​មាន​ប្រសិទ្ធិ​ភាព​ ដើម្បី​ ព​ញ៉ាក់​អារម្មណ៍​ និង​ក្រែ​ន​រំលឹក​យុវវ័យ​ឱ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ ដោយ​កែប្រែ​សេចក្ដី​ស្រឡាញ់​ពី​គូរ​សង្សា​ ទៅ​ជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​សម្រាប់​ក្រុម​គ្រូ​សារ​ អ្នកគ្រូ​ លោកគ្រូ​ និង​មិត្តភ្ភក្ដិ​ជាដើម​ ។​

​លិខិត​របស់​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ បាន​បញ្ចប់សេចក្ដី​ដោយ​ពាក្យ​ណែនាំ​បី​ចំនុច​សំខាន់ៗ​ ៖
​ទី​១.​ ១៤​កុម្ភៈ​ កុំ​លះបង់​កិត្តិយស​ ព្រោះ​ផ្កា​មួយ​ទង​
​ទី​២.​ ១៤​កុម្ភៈ​ បុរស​ល្អ​ផ្ដល់​តម្លៃ​ឱ្យ​ស្ដ្រី​
​ទី​៣.​ ១៤​កុម្ភៈ​ រក្សា​ភាព​ថ្លៃថ្នូរ​របស់​ខ្លួនឯង​ គ្រួសារ​ និង​សង្គម​ជាតិ​

ស្រប​ពេល​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ ជិត​ឈាន​ចូល​មក​ដល់​នេះ​ដែរ​ ស្ដ្រី​ដែល​ជា​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ផើ្ញ​សារ​រំលឹក​ទៅ​ដល់​យុវជន​ និង​យុវនារី​ខ្មែរ​ កុំ​ភ័ន្ដ​ច្រឡំ​ចំពោះ​អត្ថន័យ​នៃ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ ឬ​ Valentine’s​ day​។​ ពួក​គាត់​រំលឹក​ថា​  Valentine’s​ day​ ជា​ការ​បង្ហាញ​នៃ​ក្ដី​ស្រឡាញ់​ ប៉ុន្ដែ​មិនមែន​ជា​ការ​លះ​ បង់ខ្លួន​ប្រាណ​នោះ​ទេ​។​

​ជុំវិញ​រឿង​នេះ​ដែរ​ កាលពី​ថ្ងៃ​ច​ន្ទ័​ ទី​៦​កុម្ភៈ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានឱ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ក្រសួង​សង្កេត​ឃើញ​ថា​ នៅ​ថ្ងៃ​ទី​ ១៤​ ខែកុម្ភៈ​ ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ ជា​ឱកាស​មួយ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​យល់​ច្រ​លំ​ថា​ បុណ្យ​នេះ​ជា​ថ្ងៃ​បុណ្យ​សង្សារ​ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅ​វិញ​។​

​ដោយ​មើលឃើញ​ដូចនេះ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​របស់​ស្សិ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូច​ជា​ គ្រឹះស្ថានសិក្សា​សាធារណៈជន​ និង​ឯកជន​ទូទៅ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​អត្ថន័យ​ពិត​នៃ​ក្ដី​ស្រឡាញ់​  ហើយ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ពង្រឹង​ដល់​បទបញ្ជាផ្ទៃក្នុង​ទៅ​ដល់​សិស្សានុសិស្ស​ឱ្យ​បាន​ម៉ឺងម៉ាត់​ជា​ពិសេស​លើ​ការ​គ្រប់គ្រង​សីលធម៌​ និង​វិន័យ​ ហើយ​បូក​រួម​ទាំង​ការ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ផង​ដែរ​ ៕

Share

ព័ត៌មានទាក់ទង

Image