en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ថា​កុំឱ្យ​បំភ្លេច​គុណ​អតីតកាល​ ខណៈ​សួរ​សិស្ស​ថា​បោះ​ឆ្នោត​ឱ្យ​អ្នក​ណា​

Share

​ព្រៃវែង​ ៖​ នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ត​ចុះ​មូលដ្ឋាន​សួរ​សុខ​ប្រជាជន​នៅ​តាម​ខេត្ត​ក្រុង​។​

សម្តេច ហ៊ុន សែន ចុះជួបសិស្សនុសិស្ស នៅខេត្តព្រៃវែង ព្រឹកថ្ងៃទី ១០ កុម្ភៈ។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ចុះជួបសិស្សនុសិស្ស នៅខេត្តព្រៃវែង ព្រឹកថ្ងៃទី ១០ កុម្ភៈ។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ដំណើរ​សួរ​សុខ​នៅ​ថ្ងៃនេះ​ សម្តេច​បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ និង​សិស្សានុសិស្ស​នៅ​ខេត្តព្រៃវែង​។

​ខណៈ​សម្តេច​កំពុង​សំ​ណោះ​សំណាង​ជាមួយ​សិស្ស​ នៅ​សាលា​គរុកោសល្យ​ ហ៊ុន​ សែន​ ខេត្តព្រៃវែង​ ។​ ក្នុង​ឱកាស​នោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​អាគារ​សិក្សា​ដល់​សិស្ស​ ហើយ​ក្នុង​នោះ​ សម្តេច​បាន​រម្លឹក​ពី​អ​តី​កាល​ប្រាប់​ឱ្យ​សិស្ស​នៅ​ទីនោះ​កុំ​បំភ្លេច​គុណ​។

ទន្ទឹម​នឹង​ការ​ប្រាប់​ឱ្យ​គ្រូ​ និង​សិស្ស​កុំ​ភ្លេច​ពី​អតីតកាល​ សម​ម្តេច​បាន​ចោទសួរ​ទៅ​កាន់​ពួក​គេ​ថា​ បោះ​ឆ្នោត​ឱ្យ​អ្នក​ណា​គេ​?​ «​មិន​ប្រាកដ​ថា​គេ​រក្សា​សន្តិភាព​ បាន​សម្រាប់​អ្នកគ្រូ​ឯង​នៅ​ឈរ​បង្រៀន​កូនសិស្ស​ទេ​  ប្រយ័ត្ន​តែ​បោះ​ឱ្យ​រួច​ដូច​ជំនាន់​អា​ពត​ទៀត​ ….​ហើយ​លោកគ្រូ​ អ្នកគ្រូ​ អនាគត​ហ្នឹង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ​ឬ​នៅ​  ហើយ​ប្រុង​បោះ​ឱ្យ​អ្នក​ណា​គេ​?» ព្រម​ជាមួយ​ ពួក​គេ​បាន​ឆ្លើយ​ព្រម​គ្នា​ថា​ បោះ​ឱ្យ​សម្តេច​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ផ្អាក​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ តាម​បណ្តា​ខេត្ត​មួយរ​យៈមក​ហើយ​  ៕

Share

ព័ត៌មានទាក់ទង

Image