en     km
en     km

កំណើន​ទេសចរណ៍​នៅ​លើ​ពិភពលោក​កើន​បន្ថែម​ ៤%​ តែ​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច​

Share

​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​បានឱ្យ​ដឹង​ថា​ កំ​ណើ​រ​ទេសចរណ៍​អន្តរជាតិ​ បាន​កើនឡើង​ ៤%​ ស្មើនឹង​ ១២០០​លាន​នាក់​នៅ​ឆ្នាំ​ ២០១៦​ ដែល​ចំនួន​នេះ​ ទេសចរណ៍​អាស៊ី​កើន​ច្រើន​ជាងគេ​។​

untitled-1
​អង្គការ​ WTO​បាន​បញ្ជាក់​ទៀត​ថា​ ទោះជា​ទេសចរណ៍​ពិភពលោក​មានការ​កើនឡើង​ក្តី​ តែ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ តែងតែ​ជួប​ការ​ភ័យ​ខ្លាច​អំពើ​ភេរវកម្ម​ ជា​ពិសេស​នៅ​អឺរ៉ុប​។​
​តាម​របាយការណ៍​ដដែល​ ទេសចរណ៍​អាស៊ី​ បាន​ហក់​ឡើង​ ៨%​ ក្នុង​ឆ្នាំ​២០១៦​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។​

​ប្រធាន​អង្គការ​WTO​ លោក​ Taleb​ Rifai​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ប្រទេស​ដែល​ចេញ​ទេស​ធ្វើ​ទេសចរណ៍​ច្រើន​ជាងគេ​ គឺ​បារាំង​ឈរ​លំដាប់​លេខ​ ១​ អា​មេ​រិ​ក​លេខ​ ២​ និង​អេ​ស្ប៉ា​ញ​លេខ​ ៣​ ប៉ុន្តែ​ពួក​គេ​ដើរទេស​ចរណ៍​ច្រើន​នៅ​អឺរ៉ុប​។​
​សម្រាប់​ជនជាតិ​ចិន​ចេញ​ដើរទេស​ចរណ៍​ច្រើន​ជាងគេ​នៅ​អាស៊ី​៕​ Thai​ The​ Nation​

Share

ព័ត៌មានទាក់ទង

Image