en     km
en     km

លោក​ អា​បេ​ មក​ដល់​សហរដ្ឋអាមេរិក​មុន​កិច្ចប្រជុំ​កំពូល​ជាមួយ​ Trump

Share

​រដ្ឋ​ Maryland​ ៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ ស៊ូ​អា​បេ​(Shinzo​ Abe)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៩​ កុម្ភៈ​ បាន​មក​ដល់​មូលដ្ឋាន​ Andrews​ នៅ​ពេល​ល្ងាច​មុន​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Donald​ Trump​។​

រូបលោកអាបេ និងភរិយាមក ដល់អាមេរិក។ រូបភាពពីCNA
រូបលោកអាបេ និងភរិយាមក ដល់អាមេរិក។ រូបភាពពីCNA
​លោក​ អា​បេ​ រំពឹង​ថា​ នឹង​មានការ​ស្នើ​សុំ​កិច្ចចរចា​កម្រិត​គណៈរដ្ឋមន្ត្រី​ថ្មី​ជប៉ុន​-​សហរដ្ឋអាមេរិក​ ស្តី​ពី​ពាណិជ្ជកម្ម​ សន្តិសុខ​ និង​បញ្ហា​ម៉ាក្រូសេដ្ឋកិច្ច​ រួម​ទាំង​រូបិយប័ណ្ណ​ ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ពួក​គេ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​បន្ទាប់​ពី​បាន​ជួប​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ហើយ​ លោក​អា​បេ​ និង​ លោក​ Trump​ នឹង​គ្រោង​ធ្វើ​ដំណើរ​ទៅ​ ឆ្នេរ​ Palm​ និង​រដ្ឋ​ Florida​ ដើម្បី​សម្រាក​ត្រៀម​ចេញ​ទៅ​លេង​វាយកូនគោល​នៅ​ថ្ងៃ​សៅរ៍​ទី​១១​ ជាមួយ​គ្នា​។​

មន្ត្រី​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ កិច្ច​ពិភាក្សា​ណាមួយ​នៅ​លើ​យុទ្ធសាស្ត្រ​របស់​លោក​ Trump​ គឺ​ដើម្បី​ឆ្ពោះទៅ​រក​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ និង​ជំរុញ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​មិន​ឱ្យ​យក​កម្មវិធី​នុយក្លេអ៊ែរ​សម្រាប់​សកម្មភាព​បង្កហេតុ​៕​ប្រភពៈ​CNA​

Share

ព័ត៌មានទាក់ទង

Image