en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ៖​ គណបក្ស​ប្រជាជន​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​រំលាយ​បក្ស​ប្រឆាំង​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​បាន​និយាយ​ថា​ សម្តេច​ ហ៊ុន​ សែន​ ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​។​ មេដឹកនាំ​គណ បក្ស ប្រឆាំង​ថ្លែង​ដូច្នេះ​ដោយ​យោង​លើ​ការ​បង្គាប់បញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​មាន​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​មួយ​ដើម្បី​ហាមប្រាម​អ្នកនយោបាយ​ដែល​ជាប់ពិរុទ្ធ​មិន​ឲ្យ​ដឹកនាំ​គណបក្ស​នយោបាយ​។​ ប៉ុន្តែ​លោក​ សុខ​ ឥ​សាន្ត​ លើក​ឡើង​ថា​ នេះ​ជា​សំដី​ញុះញង់​របស់​លោក​ សម​ រ​ង្ស៊ី​។​

ស្តាប់សំឡេង៖

 

sam-rangsy-1
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ស្ម​គ្រ័​ចិត្ត​នៅ​ក្រៅប្រទេស​បាន​ហៅ​ការ​រៀបចំ​តាក់តែង​វិសោធនកម្ម​ច្បាប់​ថ្មី​ដែល​ស្នើ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ថា​ ជា​ចេត នា​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​។​ ថ្លែង​ក្នុង​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​៦៤​នាទី​របស់​ទូរ​ទស្ស​បារាំង​ TV5​ ដែល​លោក​ផុស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ពុធ​ លោក​ សម​ រ​ង្ស៊ី​ បាន​ចោទប្រកាន់​ថា​ សម្តេច​ ហ៊ុន​ សែន​ មាន​ចេតនា​ចាប់កំហុស​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ជាប់ ពិរុទ្ធ​ដើម្បី​រំលាយ​គណបក្ស​របស់​លោក​។​ «​លោក​ ហ៊ុន​ សែន​ បាន​ដើរ​កាន់តែ​ឆ្ងាយ​ទៀត​។​ គាត់​បាន​និយាយ​ថា​ នៅ​ខែមេសា​ខាង​មុខ​នេះ​ គាត់​នឹង​ឲ្យ​គេ​អនុម័ត​ច្បាប់​ថ្មី​មួយ​ដើម្បី​រំលាយ​គណបក្ស ប្រឆាំង​ក្រោម​លេស​ថា​ អ្នកដឹកនាំ​ណា​ម្នាក់​នៃ​គណបក្សប្រឆាំង​ត្រូវ​ផ្តន្ទាទោស​ដោយ​តុលាការ​របស់​លោក​នោះ​ គឺជា​លេស​ដើម្បី​រំលាយ​គណបក្ស​ទាំងមូល​។​»

​លោក​ សម​ រ​ង្ស៊ី​ បានរ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ គឺ​មុន​ពេល​ដែល​តុលាការក្រុង​ភ្នំពេញ​ផ្តន្ទាទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ពី​បទចោទប្រកាន់​ថា​ បាន​បរិហារ​លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​កា​របរ​ទេសនា​ពេល​នោះ​។​ កាលពី​ចុងឆ្នាំ​២០១៦​ តុលាការក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​ឆ្នាំ​ពី​បទ​បាន​ញុះញង់​ឲ្យ​កើត​ចលាចល​ក្នុង​ការ​ផុស​ឯកសារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​។​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ស​ប្តា​ហ៍​មុន​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ដើម្បី​រារាំង​មិន​ឲ្យ​អ្នកនយោបាយ​ណា​ដែល​មាន​ពិរុទ្ធ​ចូល​ធ្វើ​ជា​ប្រធាន​គណ បក្ស​នយោបាយ​បាន​។​ ​លោក​ សម​ រ​ង្ស៊ី​ បាន​ហៅ​ចំណាត់ការ​តាក់តែង​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ថា​ជា​ «​ការ​ដើរ​ថយក្រោយ​ដើម្បី​ចាប់​យក​ប្រ​ព​ន្ធ័​ចាស់​ដែល​មាន​គណបក្ស​តែ​មួយ​»​ នៅ​ក្នុង​ប្រទេស​។​

sok-ey-h
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​ឆ្លើយ​តប​នឹង​សេចក្តី​អះអាង​របស់​លោក​ សម​ រ​ង្ស៊ី​  អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ ការ​លើក​ទ្បើ​ង​របស់​លោក​ សម​ រ​ង្ស៊ី​ «​គ្មាន​ការ​ទទួលខុសត្រូវ​ និង​ខ្វះ​ការ​យល់​ដឹង​ពិតប្រាកដ​»​។​ លោក​ សុខ​ ឥ​សាន្ត​ បន្ត​ថា​ ការ​ធ្វើ​វិសោធនកម្ម​នោះ​មិនមែន​ជា​កា​រំលាយ​បក្ស​ប្រឆាំង​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​ច្បាប់​នេះ​ «​នឹង​ត្រូវ​អនុវត្តន៍​ទៅ​លើ​តែ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​តែ​ប៉ុណ្ណោះ​»​។​ «​រឿង​ពាក់ព័ន្ធ​គាត់​ជា​ទណ្ឌិត​នេះ​គាត់​មិន​អាច​ធ្វើ​ប្រធាន​បក្ស​បាន​អាហ្នឹង​ជា​ការ​ប្រាកដ​ហើយ​ ប៉ុន្តែ​យក​គាត់​ចេញពី​ប្រធាន​បក្ស​មិនមែន​បាន​ន័យ​ថា​ គេ​រំលាយ​បក្ស​គាត់​ទេ​បើសិនជា​បក្ស​ហ្នឹង​អត់​មាន​ប្រព្រឹត្ត​ល្មើស​ធ្ងន់ធ្ងរ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​»​។​

​របត់​នយោបាយ​ហាក់ដូចជា​តានតឹង​បន្តិច​ឡើង​វិញ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​។​ យ៉ាងណា​ក៏​ដោយ​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហាញ​ចេតនា​ចង់​វិល​ចូលរួម​ការ​ឃោសនាបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ​ ប៉ុន្តែ​លោក​គិត​ថា​ គួរតែ​មាន​សម្ពាធ​ពី​សហ​គម​អន្តរជាតិ​ដើម្បី​ជួយ​សម្រួល​បញ្ហា​នយោបាយ​នេះ​។​

​ប៉ុន្តែ​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​រួច​ជា​ស្រេច​ថា​លោក​ សម​ រ​ង្ស៊ី​ ប្រឈម​នឹង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ប្រសិនបើ​លោក​វិល​ចូល​មក​កាន់​កម្ពុជា​វិញ​នោះ​។​ លោក​ សុខ​ ឥ​សាន្ត​ អះអាង​ថា​ពីព្រោះ​លោក​សម​ រ​ង្ស៊ី​ ត្រូវ​តុលាការ​សម្រេច​ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​រួច​ទៅ​ហើយ​។​ ចំណែក​នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្ដិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ និ​ច​ហ្វិ​ច​ លោក​ សំ​ គ​ន្ធា​មី​ មាន​ជំនឿ​ចិត្ត​ថា​លោក​ សម​ រ​ង្ស៊ី​ ពិតជា​អាច​វិល​ត្រ​ទ្ប​ប់​មក​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ឃោសនាបោះឆ្នោត​ប្រសិនបើ​មានការ​សម្របសម្រួល​នយោ បាយ​៕

Share

ព័ត៌មានទាក់ទង

Image