en     km
en     km

ជំងឺគ្រុនចាញ់​ បាន​ថយ​ចុះ​៥៤%

Share

​ក្នុង​ឆ្នាំ​២០១៦​ ជំងឺគ្រុនចាញ់​ បាន​ថយ​ចុះ​ប្រមាណ​ជា​៥៤%​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​។​​នេះ​បើ​យើង​តាម​សេចក្តីជូនដំណឹង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ដ្រ​ និង​បាណក​សាស្ដ្រ​ នៃ​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី ​៩​ ខែកុម្ភៈ​នេះ​។​

mous-01

សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់​ថា​ករណី​ឆ្លង​ជំងឺគ្រុនចាញ់​បាន​ថយ​ចុះ​ពី​ ៥៦​ ២៧៤​ ករណី​នៅ​ឆ្នាំ​២០១៥​ មក​ត្រឹម​២៣​ ៣៦៧​ករណី​នៅ​ឆ្នាំ​២០១៦​។​ក្នុង​នោះ​ករណី​ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន​ថយ​ចុះ​ពី​១០​នាក់​មក​ត្រឹម​ស្លាប់​ម្នាក់​ ក្នុង​រយៈពេល​ដូច​គ្នា​នេះ​។​

សេចក្តីជូនដំណឹង​ដដែល​នេះ​ បន្ថែម​ថា​ ការ​ធ្លាក់​ចុះ​ករណី​ជំងឺគ្រុនចាញ់​នេះ​ លឿន​ជាង​ការ​រំពឹង​ទុក​រហូត​ទៅ​ពីរ​ឆ្នាំ​។​ពោល​គឺ​ក្រសួងសុខាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា​ករណី​កើត​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ក្នុង​រង្វង់​៥០​ភាគរយ​នៅ​ឆ្នាំ​២០១៨៕

Share

ព័ត៌មានទាក់ទង

Image