en     km
en     km

ចិន​ប្រាប់​សហរដ្ឋអាមេរិក​ឱ្យ​មើល​ភូមិសាស្ដ្រ​ប្រវត្តិសាស្ដ្រ​ឡើង​វិញ​ករណី​ដែនសមុទ្រ​

Share

​ក្រសួងការបរទេស​ចិន​ លោក​ Wang​ Yi​ បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​បោសសំអាត​ឱ្យ​ជ្រះស្រឡះ​ អំពី​រឿងអាស្រូវ​កំណត់ហេតុ​ប្រវត្តិសាស្ដ្រ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ឬ​សមុទ្រ​ចិន​ខាងកើត​ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២​ ។​

china-01

​ការ​ជំរុញ​របស់​ប្រទេស​ចិន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ Jim​ Mattis​ បាន​ស្នើ​ឱ្យ​ចិន​ទុក​អាទិភាព​សម្រាប់​នាវាចរ​អន្ដរជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ទឹក​អន្ដរជាតិ​។​

លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ចិន​ Wang​ Yi​ បាន​និយាយ​ថា​ អា​មេ​រិ​ក​ត្រូវ​មើល​សេចក្ដី​ប្រកាស​ទីក្រុង​ Cairo​ ​ ឆ្នាំ​ ១៩៤៣​ និង​ទីក្រុង​ Potsdam​ ១៩៤៥​ ដែល​បាន​ប្រាប់​ទៅ​ប្រទេស​ជប៉ុន​ឱ្យ​ប្រគល់​កោះ​មួយ​ចំនួន​មក​ឱ្យ​ចិន​វិញ​ ដោយសារ​ជប៉ុន​បាន​កាប់​កាន់​ក្នុង​សង្គ្រាមលោក​លើក​ទី​ ២៕​ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image