en     km
en     km

វិភាគ​ហេតុ​អ្វី​បានជា​អ្នកគាំទ្រ​ជន​ផ្ដាច់​ការ​នៅ​ Gambia​ មិន​ងើប​បះបោរ​ប្រឆាំង​មេដឹកនាំ​ថ្មី​ 

Share

ការ​ចូល​កាន់​តំណែង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ប្រទេស​Gambia​ ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ បាន​ ជាង​ ១០​ថ្ងៃ​មក​ហើយដោយ​គេ​ មិនឃើញ​មាន​អ្នកគាំទ្រ​ អតីតជន​ផ្ដាច់​ការ​ Yahya​ Jammeh​ ងើប​បះបោរ​ប្រឆាំង​ឡើយ​។​

gambea-01
​លោក​ Jammeh​ បាន​កាន់​អំណាច​នៅ ​Gambia ​រយៈ​ ២២​ឆ្នាំ​។​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ពោរពេញ​ដោយ​ ការ​រំលោភសិទ្ធិ​មនុស្ស​ ការ​បំបិទ​សេរីភាព​ពលរដ្ឋ​ ជួប​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង​ ។​ ក្នុង​រយៈពេល​នេះ​ លោក​បាន​កសាង​បក្សពួក​និយម​ សែ​លោហិត​ របស់​លោក​យ៉ាងច្រើន​។​

​នៅ​ពេល​ លោក​ត្រូវ​បាន​ បង្ខំ​ និរទេស​ ខ្លួន​ ទៅ​នៅ​ក្រៅប្រទេស​ គេ​សង្កេត​ឃើញ​ បក្សពួក​និង​ ក្រុម​គ្រួសារ​ របស់​លោក​ ជា​ច្រើន​រយ​នាក់​ ក៏​រត់​ ទៅ​រស់នៅ​ក្រៅប្រទេស​ដែរ​ លើកលែងតែ​អ្នក​គា្ម​ន​លទ្ធភាព​។​ ជូនសេចក្ដីពិស្ដារដោយកញ្ញា ច្រឹក ស្រីអូន៖

 

​ហេតុ​អ្វី​បានជា​អ្នកគាំទ្រ​ លោក ​Jammeh​ មិន​ងើប​បះបោរ​?

នេះ​ជា​ចំណោទ​មួយ​ដែល​ត្រូវ​ លើក​ឡើង​ថា​តើ​មាន​កត្តា​អ្វី​នាំ​ឱ្យ​អ្នកគាំទ្រ​លោក​លោក​ Jammeh ​រាប់​ម៉ឺន​សែន​នាក់​មិន​ងើប​បះបោរ​ប្រឆាំង​ការ​ដឹកនាំ​ របស់​លោក​ Adama​ Barrow​ ដែល​ជា​មេដឹកនាំ​មក​ពី​បក្ស​ប្រឆាំង​។​ 

​បើ​និយាយ​រឿង​នេះ​ គឺ​គេ​និយាយ​ថា​ មក​ពី​ពលរដ្ឋ​គាំទ្រ​លោក ​Jammeh​ មាន​តិច​ហើយ​ ម្យ៉ា​ង​ទៀត​ពួក​គាត់​ចង់​រស់នៅ​ក្រោម​ ដំបូល​ថ្មី​មួយ​នៃ​ការ​ដឹកនាំ​របស់​អ្នក​ឈ្នះ​ឆ្នោត​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​។​ កត្តា​មួយទៀត​ អាច​មក​ពី​ពលរដ្ឋ ​Gambia​ ដែល​គាំទ្រ​ លោក​ Jammeh​ មិន​ឈ្លក់​វ​ង្វែ​ង​នឹង​ល្បែង​នយោបាយ​។​ មួយទៀត​ អាច​មក​ពី​ ពួក​គេ​ស្វែង​យល់​ពី​ តម្លៃ​នៃ​សេរីភាព​និង​ គោលការណ៍​នៃ​ការ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​។​ តែ​យ៉ាងណា​ អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​កាសែត ​Freedom​ News​ Paper​ បាន​ហៅ​ប្រទេស ​Gambia​ ដែល​មាន​ដឹកនាំ​ថ្មី​ ហើយ​មាន​សន្តិភាព​នៅ​ពេល​ជន​ផ្ដាច់​ការ ​Jammeh​ អស់អំណាច​ គឺ​មក​ពី​ប្រជាជន​ឱ្យ​តម្លៃ​លើ​ការ​ផ្លាស់​ប្ដូរ​អ្នក​កាន់ចង្កូត​ប្រទេស​ជា​ជាង​ ប្រកាន់​និន្នាការ​ចាស់​គំ​រិល​យក​ការ​សង​សឹង​ជា​ធំ​។​

ម្យ៉ាងទៀត​ ប្រជាជន​របស់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​មួយ​នេះ​ មិន​ចង់​ឃើញ​ការ​ដឹកនាំ​របស់​លោក​Jammeh​ ដែល​ បន្សល់​ទុក​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​នោះ​ទេ​។​ យ៉ាងណា​ ក៏​ដោយ​អ្វី​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​នៅ​អន្តរកាល​នៃ​ការ​កាន់​អំណាច​របស់​ លោក Adama​ Barrow​ គឺ​ដោយសារ​កងទ័ព​ សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច​ ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ នៅ​បន្ត​វត្តមាន​ ដើម្បី​ជួយ​រក្សា​សន្តិភាព​ និង​ការពារ​ប្រធានាធិបតី​ ថ្មី​នៃ​ប្រទេស​តូច​មួយ​នេះ​។​

​តើ​លោក​ Jammeh​ និង​បក្សពួក​លោក​ អាច​គេច​ពី​ទណ្ឌ​ភាព​បាន​ដែរ​ឬទេ​?

លោក​Jammeh​ ទំនង​មិន​អាច​គេច​ពី​សំណុំ​ច្បាប់​បាន​ទេ​ ទោះជា​រស់នៅ​ក្រៅប្រទេស​ ក៏​ដោយ​។​  
​ប្រធានាធិបតី​ថ្មី​ លោក​ Adama​ Barrow​ បាន​ បង្កើត​ ក្រុម​ផ្សះផ្សារ​ជាតិ​ និង​ការ​ពិត​មួយ​ ដើម្បី​ រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ ដោយសារ​ការ​ដឹកនាំ​របស់​ លោក​ Jammeh​។​

ក្រុម​នេះ​ មាន​សមាជិក​មក​ពី​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ​។​ ក្រុម​មាន​ភារកិច្ច​ស្វែងរក​យុត្តិធម៌​អំឡុង​លោក​ Jammeh​ កាន់​អំណាច​ដែល​គេ​ថា​ មានការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ​។​ មិន​មាន​តែ​ក្រុម​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រយ​យុត្តិធម៌​ គឺ​មាន​ក្រុម​មួយទៀត​ ក៏​ត្រូវ​បង្កើត​ដែរ​ គឺ​ក្រុម​ស៊ើបអង្កេត​អំពើ​ពុក​រលួយ​របស់​ លោក​Jammeh​ និង​អតីតរដ្ឋមន្ត្រី​របស់​លោក​។​ ក្រុម​នេះ​ នឹង​ស៊ើបអង្កេត​បន្ទាន់​ លុយ​ ១១​លាន ​៤​សែន​ដុល្លារ ​ដែល​គេ​ថា​ជន​ផ្ដាច់​ការ​រូប​នេះ​ បាន​លូច​ពី​រតនាគារ​តាម​ខ្លួន​លោក​​ទៅ​នៅ​ប្រទេស​គី​នេ​ខណៈ​លុយ​ច្រើន​លាន​ដុល្លារ​ទៀត​បាន​បាត់​ភ្លាមៗ​ពេល​ដឹកនាំ​ លោក​ Jammeh​ ចាញឆ្នោត​ លោក​ Adama​ Barrow​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ១​ ធ្នូ​ ឆ្នាំ ​២០១៦​ ៕​    

 

Share

ព័ត៌មានទាក់ទង

Image