en     km
en     km

លោក ដូ​ណា​ល់​ត្រាំ​ បញ្ជា​ឲ្យ​មន្ត្រី​ព្រំដែន​ទប់ស្កាត់​ការ​លួច​ចូល​សហរដ្ឋអាមេរិក​

Share

​វ៉ា​ស៊ិ​ន​តោន​៖​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​វាយប្រហារ​ទៅ​លើ​ពួក​ចៅក្រម​ដែល​បាន​ចេញ​ដីកា​បង្គាប់​ផ្អិ​ប​ចោល​បទ​បញ្ជ​របស់​លោក​ ដែល​ហាមប្រាម​ការ​ផ្ដល់​ទិដ្ឋាការ​លើ​ជនជាតិ​ប្រទេស​មួយ​ចំនួន​ខណៈ​លោក​ប្រាប់​ទៅ​មន្ដ្រី​ព្រំដែន​ឲ្យ​រឹត​បន្ដឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ជន​ទាំងឡាយ​ណា​ដែល​លួច​ចូល​សហរដ្ឋអាមេរិក​។​

trump

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​ថា​ ប៉ូ​លី​ស​ព្រំដែន​អា​មេ​រិ​ក​ទាំងអស់​ត្រូវ​ឆែកឆេរ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​លើ​ជនអន្ដោប្រវេសន៍​ឬ​ជន​ទាំងឡាយ​ណា​ដែល​សំដៅ​ចូល​សហរដ្ឋអាមេរិក​ ប្រយោជន៍​ទប់ស្កាត់​ឲ្យ​បាន​ ការ​កើតឡើង​នៅ​ជន​ដែល​ប្រព្រឹត្ដ​អំពើ​ភារ​វ​កម្ម​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ ត្រាំ​ ក៏​បាន​វាយ ប្រហារ​ផង​ដែរ​ ទៅ​លើ​តុលាការ​សហព័ន្ធ​កាលពី​ថ្ងៃ​ម្សិលមិញ​ ដែល​ផ្អិ​ប​ចោល​បទបញ្ជា​របស់​លោក​ ដោយ​លោក​ស្នើ​ឲ្យ​ចៅក្រម​តុលាការ​សហព័ន្ធ​ពិនិត្យ​សេចក្ដីសម្រេច​របស់​ខ្លួន​ឡើង​វិញ​។​ ប្រទេស​ដែល​លោក​ ដូ​ណា​ល់​ត្រាំ​ ចេញ​បម្រាម​រយៈពេល​ ៩០​ថ្ងៃ​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​គឺ​ប្រទេស​ ស៊ី​រី​  អឺ​រ៉ា​ក់​ អឺ​រ៉​ង់​ លី​ប៊ី​ សូ​ម៉ា​លី​ ស៊ូ​ដង់​ និង​ប្រទេស​យ៉ែ​មេន​៕​ ប្រភព​:BBC​

Share

ព័ត៌មានទាក់ទង

Image