en     km
en     km

ក្រុមហ៊ុន​ ឧកញ៉ា​ ម៉ុង​ ឬ​ទ្ធី​ នាំ​ចេញ​ស្វាយ​ ជាង​៦​ តោន​ទៅ​ប្រទេស​បារាំង​

Share

​ភ្នំពេញ​៖​ក្រុមហ៊ុន​ ម៉ុង​ ឫ​ទ្ធី​ គ្រុប​ មានឈ្មោះ​ថា​ ក្រុមហ៊ុន​ KINGDOM​ FRUIT​  ដែល​វិនិយោគ​ទៅ​លើ​ដំណាំ​កសិកម្ម​ កាល​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ បាន​បន្ត​នាំ​ចេញ​ផ្លែស្វាយ​ (​កែវ​ រមៀត​)​ចំនួន​ ជាង​៦​តោន​ ទៅ​លក់​នៅ​ប្រទេស​បារាំង​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook​ របស់​លោក​ឧកញ៉ា​ ម៉ុង​ ឫ​ទ្ធី​។​

mango
យន្ដហោះ QATAR​ ARIWAY​ Flights ដែលដឹកនស្វាយទៅប្រទេសបារំាង

​លោក​ឧកញ៉ា​ ម៉ុង​ ឫ​ទ្ធី​ បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ នេះ​ជា​លើក​ទី​១១​ហើយ​ ដែល​ក្រុមហ៊ុន​របស់​លោក​បាន​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​បារាំង​ គិត​ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​មក​។​ ស្វាយ​ដែល​នាំ​ចេញ​លើក​នេះ​ គឺ​បាន​ប្រមូល​ទិញ​ ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រអែម​ ខេត្តព្រះវិហារ​។​

​លោក​ឧកញ៉ា​ ម៉ុង​ ឫ​ទ្ធី​ បាន​សរសេរ​លើ​ Facebook​ របស់​លោក​ថា​ ៖«​នៅ​ថ្ងៃអាទិត្យ​ ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ ក្រុមហ៊ុន​ KINGDOM​ FRUIT​ បាន​នាំ​ចេញ​ផ្លែស្វាយ​ដែល​ប្រមូល​ទិញ​ ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រអែម​ ខេត្តព្រះវិហារ​ ចំនួន​ ១,១៣៤​កេះ​ ស្មើនឹង​ ៦,៥០០​គីឡូក្រាម​ ដឹក​តាម​ជើងហោះហើរ​ QATAR​ ARIWAY​ Flights​ ឆ្ពោះទៅ​ប្រទេស​បារាំង​»៕

Share

ព័ត៌មានទាក់ទង

Image