en     km
en     km

​រដ្ឋាភិបាល​ហៅ​លោកស្រី​ស៊ុ​យ​ សុ​ផា​ន​ ឲ្យ​ដោះស្រាយ​ទំនាស់​ដី​ជាមួយ​ពលរដ្ឋ​

Share

​គណរដ្ឋមន្ត្រី​និង​ក្រសួង​ដែនដី​ និង​នគរ​រូប​នី​យ​កម្ម​បាន​ឯកភាព​គ្នា​កោះហៅ​អ្នកជំនួញ​ដីធ្លី​ដ៏​ធំ​មួយ​រូប​ឲ្យ​ចូល​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​។​

លោកស្រី ​ស៊ុ​យ​ សុ​ផា​ន​ ពាក់ព័ណ៌ខៀវ
លោកស្រី ​ស៊ុ​យ​ សុ​ផា​ន​ ពាក់អាវព័ណ៌ខៀវ

​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​ ចុះ​ហេ​ត្ថ​លេខា​ដោយ​លោក​ហ៊ីង​ ថូ​រ៉ា​ក់​ស៊ី​ រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី​ ផ្ញើ​ជូន​ក្រសួង​រៀបចំ​ដែនដី​និង​នគរ​រូប​នី​យ​កម្ម​ ទីស្តីការគណរដ្ឋមន្ត្រី​បាន​កោះហៅ​លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ ប្រធាន​ក្រុម​ផា​ន​អ៊ី​ម៉ិច​ ឲ្យ​ចូលខ្លួន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ពញាឮ​ខេត្តកណ្តាល​ និង​ក្នុង​ខ​ណ្ឌ័​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​ ប្រជាពលរដ្ឋ​ទាំង​ពីរ​កន្លែង​ដែល​មាន​ចំនួន​ជាង​៥០០​គ្រួសារ​។​

ប្រជាពលរដ្ឋ​ជាង​ ៩០​គ្រួសារ​នៅ​ខេត្តកណ្តាល​បាន​ប្តឹង​ក្រុមហ៊ុន​លោកស្រី​ ស៊ុ​យ​ ផា​ន​ថា​ បាន​ក្លែងបន្លំ​ឯកសារ​កែប្រែ​ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​។​ ចំណែក​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ជាង​ ៤០០​ គ្រួ​សារបាន​ប្តឹង​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ថា​ បាន​រំលោភ​ដី​ប្រជាពលរដ្ឋ​ រំលោភ​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ និង​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ខុស​ប្រ​ក្រ​ដី​។​

​លិខិត​របស់​ទីស្តីការ​គណ​រដ្ឋ​ម​ន្ង្រី​ដដែល​បញ្ជាក់​ថា​ រដ្ឋបាល​សុរិយោដី​នឹង​ត្រូវ​ផ្អាក​ការ​ចុះបញ្ជី​ឬ​ការ​ផ្ទេរ​ថ្នូ​ដី​ ដែល​មិន​ទាន់​ដោះស្រាយ​រួច ដើម្បី​ចៀវ​វាង​ធ្វើ​ឲ្យ​វិវាទ​កាន់តែ​រីក​រាល​៕ ​

Share

ព័ត៌មានទាក់ទង

Image