en     km
en     km

តុលាការ​រដ្ឋ​ Florida​ ពិន័យ​លោក​ដូ​ណា​ល​ត្រាំ​​ជិត​ ៦​លាន​ដុ​លា្ល​រ​

Share

​តុលាការ​រដ្ឋ​ Florida​ បាន​បង្គាប់​ឱ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​ Donald​ Trump​ បង់ប្រាក់​ជិត​ ៦​លាន​ដុល្លារ​ ដោយសារ​តែ​គាត់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​មុខ​ជំនួញ​មួយ​ ។​

លោក Donald Trump
លោក Donald Trump

​តាម​សារព័ត៌មាន​ Thai​ The​ Nation​ ដើមបណ្ដឹង​គឺជា​ដៃគូរ​រកស៊ី​ជំនួញ​របស់​លោក​ ក្នុង​ក្រុមហ៊ុន​ Golf​ Club​ ដែល​បាន​ប្ដឹង​លោក​ដូ​ណា​ល់​ត្រាំ​ តាំងពី​ឆ្នាំ​ ២០១៣​ គឺ​មុន​ពេល​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ ឈរឈ្មោះ​ជាប​ក្ខេ​ជន​ប្រធានាធិបតី​។​

​ដើមបណ្ដឹង​និយាយ​ថា​ លោក​ត្រាំ​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ ៤,៨៥​ លាន​ដុល្លារ​ តែ​ចៅក្រម​  Kenneth​ Marra​ បាន​បង្គាប់​ឱ្យ​លោក​ត្រាំ​ បង់ប្រាក់​ ដើម្បី​បង្គ្រប់​កិច្ចសន្យា​របស់​ខ្លួន​នូវ​ទឹកប្រាក់​ ៥,៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​យ៉ាងណា​ក៏​ដោយ​ មេធាវី​របស់​លោក​ត្រាំ​ មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​បង្គាប់​របស់​តុលាការ​នៅឡើយ​ទេ​ ៕

Share

ព័ត៌មានទាក់ទង

Image