en     km
en     km

រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ Gambia​ សុទ្ធតែ​ជា​អ្នកទោស​នយោបាយ​

Share

Gambia ៖ ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស ​Gambia​ មក​ពី​គណបក្សប្រឆាំង​ បាន​ជ្រើសតាំង​អ្នកទោស​នយោបាយ​ ដែល​ជ​ន​ផ្ដាច់​ការ​ yahya​  Jammeh​ ចាប់​ឃុំខ្លួន​ឱ្យធ្វើ​ជា​រដ្ឋមន្ត្រី​ ។​

preminister-gambia-01

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​  គណៈរដ្ឋមន្ត្រី​របស់​ លោក​  Adama​ Barrow​ មាន​១០​រូប​នេះ​ ក្នុង​នោះ​ មាន​រដ្ឋមន្ត្រី​៧​រូប​ គឺជា​អ្នកទោស​នយោបាយ​របស់​លោក​ yahya​  Jammeh​ ចាប់ ​។

​អ្នកទោស​នយោបាយ​ ដែល​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ Barrow​  ទាំងនោះ​ មាន​អ្នកខ្លះ​បាន​រត់​ចោល​ ប្រទេស​ ហើយ​ អ្នកខ្លះ​ត្រូវ​បាន​ដោះ​លែង​នៅ​ពេល​ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​។​ 

តាម​ប្រភព​ដដែល​សមាជិក​គណៈ​រដ្ឋ​ ជា​ច្រើន​រូប​ ទៀត​រាប់​ពី​អនុរដ្ឋមន្ត្រី​ ក៏​មាន​អ្នកទោស​នយោបាយ​ច្រើន​តែ​ទៀត​ដែរ​ ។​ 
​តែ​យ៉ាងណា​ ក៏​ដោយ​ រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ Gambia​ ដឹកនាំ​ដោយ​ លោក​ yahya​  Jammeh​ គឺជា​រដ្ឋាភិបាលចម្រុះ​ មក​ពី​គណ បក្ស​នយោបាយ​ តូច​ៗជា​ច្រើន​ដែល​ចងសម្ព័ន្ធភាព​ ជាមួយ​គណបក្ស​របស់​ លោក​  Adama​ Barrow​ ដើម្បី​ផ្ដួលរំលំ​គណបក្ស​របស់​ អតីត​ប្រធានាធិបតី​ Jammeh​ ។

gambia01​ 

ក្នុង​សមាសភាព​គណៈរដ្ឋមន្ត្រី​នេះ​ មាន​ស្ត្រី​ម្នាក់ ​គឺ​ លោកស្រី​ Fatoumata​ Tambajang​ ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធានាធិបតី​ ។​
​មេទ័ព​មួយ​ចំនួន​ត្រូវ​បាន​រក្សា​ទុក​ដដែល​ ប្រធានាធិបតី​ Adama​ Barrow​ បាន​រក្សា​ទុក​មេទ័ព​មួយ​ចំនួន​ដែល​ធ្លាប់​បម្រើ​ការ​ឱ្យ​លោក​ Jammeh​ នៅ​បន្ដ​តំណែង​របស់​ខ្លួន​ដដែល​ ក្នុង​នោះ​មាន​អគ្គមេបញ្ជាការ​កងទ័ព​ដែល​មិន​ព្រម​បញ្ជា​ទ័ព​ចេញ ពី ​បន្ទាយ​ ដើម្បី​ប្រឆាំង​នឹង​កងទ័ព​សហភាព​អាហ្វ្រិក​ គឺ​ លោក​ ឧត្ដមសេនីយ៍​ Ousman​ Badjie​។​ ក្រៅពី​នេះ​ មាន​ឧត្ដមសេនីយ៍​ផ្សេង​ទៀត​ដែល​មិន​ព្រម​ការពារ​អំណាច​ ឬ​ជួយ​ការពារ​លោក​ Jammeh​ ហើយ​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ ក៏​ត្រូវ​បាន​រក្សា​តំណែង​ទុក​ផង​ដែរ​។​

​យ៉ាងណា​ក៏​ដោយ​ កងទ័ព​សហភាព​អាហ្វ្រិក​ដែល​ចូល​មក​បណ្ដេញ​លោក​ Jammeh​ ពី​អំណាច​ត្រូវ​បាន​ លោក​ Adama​ Barrow​ ស្នើ​ឱ្យ​បន្ដ​វត្តមាន​ការពារ​រដ្ឋាភិបាល​របស់​លោក​ រយៈពេល​ ៦​ខែ​បន្ដ​ទៀត​។​

ប្រទេស​មួយ​ ពិតជា​ត្រូវការ​ថវិកា​ដំកល់​ទុក​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ជា​ពិសេស​នៅ​ពេល​ប្រទេស​នោះ​ជួប​គ្រោះអាសន្ន​ ឬ​មាន​សឹកសង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ បើ​ប្រទេស​នេះ​ អស់​លុយ​រលីង​ពី​ឃ្លាំង​របស់​រដ្ឋ​ ថា​តើ​ វា​ជា​កំហុស​មេដឹកនាំ​ថ្មី ឬ​ ជា​កំហុសរបស់​មេដឹកនាំ​ចាស់​ ។​ 

​ដោយសារ​តែ​រឿង​នេះ​ហើយ​ ដែល​លោក​ Adama​ Barrow​ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្ដរជាតិ​ជួយ​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​និង​ជួយ​ទប់​ស្ថានភាព​ហិរញ្ញវត្ថុ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រជាជន​ និង​មន្ដ្រី​រដ្ឋការ​ ។​

នៅ​ពេល​ត្រឡប់​ចូល​មក​ដល់​ប្រទេស​ Gambia​ វិញ​ លោក​ Barrow​ បាន​ទៅ​ពិនិត្យ​មើល​ឃ្លាំងប្រាក់​របស់​ប្រទេស​តែ​មក​ដល់​លោក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លុយ​របស់​ជាតិ​ស្ទើរតែ​អស់រលីង​ពី​ឃ្លាំង​ ដែល​លោក​ចាត់​ទុក​ថា​ ជា​ផល​លំបាក​រូប​លោក​ក្នុង​ការ​ទប់ទល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ ។​ តែ​យ៉ាងនេះ​ក្ដី​  សហគមន៍​អន្ដរជាតិ​ជា​ពិសេស​ប្រទេស​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច​ ដែល​មាន​ ១៥​ប្រទេស​ បាន​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ដល់​ប្រទេស​នេះ​ ហើយ​ក្នុង​នោះ​មាន​ក្រុម​ប្រទេស​សហភាព​អឺរ៉ុប​ផង​ដែរ​ ។​

តើ​ជន​ណា​លួច​លុយ​ចេញពី​ឃ្លាំង​របស់​រដ្ឋ​?

តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​ ឬ​ក៏​បរទេស​អ្នក​ដែល​ទៅ​យក​ប្រាក់​ចេញពី​រតនាគារ​ គឺ​ អតីត​ប្រធានាធិបតី​ដែល​គេ​ហៅ​ថា​ ជន​ផ្ដាច់​ការ​  yahya​  Jammeh​  បាន​បញ្ជា​ដក​ប្រាក់​ ១១​លាន​ ៤​សែន​ដុល្លារ​ យក​មក​ឱ្យ​លោក​ ហើយ​ប្រាក់​នេះ​ លោក​បាន​យក​ជាប់​និង​ខ្លួន​ ឡើង​ជិះ​យន្ដហោះ​ទៅ​នៅ​ប្រទេស​ គី​នេ​ ។​

ប្រធានាធិបតីបារាំង លោក François Hollande និងលោក Macky Sall តំណាងឱ្យសហភាពអាហ្វ្រិក
ប្រធានាធិបតីបារាំង លោក François Hollande និងលោក Macky Sall តំណាងឱ្យសហភាពអាហ្វ្រិក

​មិន​មាន​តែ​លោក​  yahya​  Jammeh​ ទេ​ដែល​ទៅ​យក​លុយ​ពី​រតនាគារ​ គឺ​ មាន​រដ្ឋមន្ដ្រី​ជា​ច្រើន​ទៀត​ ក្នុង​នោះ​រដ្ឋមន្ដ្រី​មហាផ្ទៃ​ម្នាក់​លោក​ Jammeh​ បាន​យក​លុយ​ជា​ច្រើន​ម៉ឺន​ដុល្លារ​ ទៅ​ទុក​នៅ​ធនាគារ​ប្រទេស​ស្វី​ស​។​ តែ​ជា​អកុសល​លោក​រដ្ឋ​មន្ដ្រី​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​នេះ​ ចាប់​ឃាត់ខ្លួន​ តាម​សំណើរ​របស់​ប្រធានាធិបតី​ថ្មី​ Adama​ Barrow ៕

Share

ព័ត៌មានទាក់ទង

Image