en     km
en     km

លោក​ បាន​ គី​មូ​ន​ បោះបង់​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​

Share

​សេ​អ៊ូ​ល​៖​ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ បាន​ គី​មូ​ន​ ដែល​មាន​បំណង​ចង់​ឈរ ឈ្មោះ​ជាប​ក្ខេ​ជន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ បាន​សម្រេច​ថា​ លោក​នឹង​បោះបង់​ចោល​បេក្ខភាព​របស់​លោក​ បន្ទាប់​ពី​សាច់ញាតិ​របស់​លោក​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​។​

ki-moon
អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​ គី​មូ​ន​

​លោក​ បាន​ គី​មូ​ន​ ដែល​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​និយាយ​ថា​ លោក​ខកចិត្ត​ដោយសារ​តែ​បញ្ហា​នយោបាយ​មួយ​ចំនួន​ និង​រឿងរ៉ាវ​នៅ​តុលាការ​ទាក់ទិន​នឹង​សាច់ញាតិ​របស់​លោក​។​

​លោក​ បាន​ គី​មូ​ន​ ដែល​ធ្លាប់​កាន់​តំណែង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ១០​ឆ្នាំ​ និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​សាធារណរ​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​គណបក្សកាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង​ស្នើ​ឲ្យ​លោក​ ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ជំនួស​លោកស្រី​ ប៉ាក​ គុន​ហេ​។​

​លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​និង​សភា​របស់​ប្រទេស​នេះ​ ព្យួរ​អំណាច​ ដោយសារ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ពុក​រលួយ​ជាមួយ​មិត្តភក្ដិ​របស់​លោកស្រី​។

​តែ​សម្រាប់​លោក​ បាន​ គី​មូ​ន​ ដែល​បោះបង់​ចោល​បេក្ខភាព​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ប្រទេស​កូរ៉េ​ខាងត្បូង​ មើលឃើញ​ថា​ ការ​ដែល​រដ្ឋ​អាជ្ញា​ចោទ​ប្អូនប្រុស​របស់​លោក​ម្នាក់​និង​ក្មួយបង្កើត​ ពី​បទ​សូកប៉ាន់​ក្នុង​មុខ​ជំនួញ​នាំ​ឲ្យ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បោះបង់​ចោល​ជំហរ​ចោល​ដូចនេះ​៕​ ប្រភព​៖Channel​ News​ Asia

Share

ព័ត៌មានទាក់ទង

Image