en     km
en     km

តម្លៃ​ប្រេងសាំង​ពី​ថ្ងៃ​ទី​១​ ដល់​១១​ កុម្ភៈ​គឺ​ ៣៧៥០​រៀល​

Share

​ភ្នំពេញ​៖​ចាប់ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​ ឱ្យ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ទាំងអស់​លក់​សាំង​ធម្មតា​តម្លៃ​ ៣៧៥០​រៀល​ ក្នុង​មួយ​លី​ត្រ​។​

petrol

​សេចក្តីជូនដំណឹង​នេះ​ បានឱ្យ​ដឹង​ថា​ សម្រាប់​តម្លៃ​សាំង​ស៊ុប​ពែ​ ត្រូវ​លក់​មិន​ឲ្យ​លើស​ពី​ ៣,៨៥០​រៀល​ក្នុង​ ១​លី​ត្រ​  និង​  តម្លៃ​ប្រេងម៉ាស៊ូត​  ត្រូវ​លក់​មិន​ឲ្យ​លើស​ពី​ ៣,៤០០​រៀល​ក្នុង​១​លី​ត្រ​។​

​ទោះជា​យ៉ាងណា​ តម្លៃ​ប្រេងសាំង​ លក់រាយ​ ដែល​ខុស​ពី​ ស្ថានីយ៍​រៀបរយ​ មាន​តម្លៃ​ថោក​ជាង​ ស្ថានីយ៍​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​តារាង​តម្លៃ​ឱ្យ​លក់​។​ តម្លៃ​ប្រេង​ឥន្ទ​នៈ​ នៅ​ប្រទេស​កម្ពុជា​  ត្រូវ​បាន​អ្នក​ប្រើប្រាស់​ខ្លះ​ និយាយ​ថា​ មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិត​កម្ពុជា​ ដូច​ជា​ប្រទេស​វៀតណាម​ និង​ ប្រទេស​ថៃ​ដែល​ប្រេងសាំង​ របស់​ប្រទេស​ទាំង​ ២​នេះ​ ថោក​ជាង​តម្លៃ​ប្រេងសាំង​លក់​នៅ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image