en     km
en     km

កូរ៉េ​ខាងត្បូង​ផ្តល់​កម្ចី​ជាង​៤០០​លាន​ដុល្លារ​ដល់​កម្ពុជា​

Share

ភ្នំពេញ៖ ​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​៣១​មក​រា​នេះ ​ប្តេជ្ញា​ផ្តល់​កម្ចី​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កើន​ដល់​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ករ​ហូត​ដល់​ឆ្នាំ​២០១៨​សំរាប់​អភិវឌ្ឍន៍​លើ​វិស័យ​ដឹក​ជញ្ជូន​ វិស័យ​សុខាភិបាល​ និង​ការ​អភិវឌ្ឍ​ជនបទ​។​

រូបភាពពី korea.net
រូបភាពពី korea.net

ជាមួយ​គ្នា​នេះ​ទីក្រុង​សេ​អ៊ូ​ល​នឹង​ផ្តល់​កម្ចី​ចំនួន​៦៧,៤​លាន​ដុល្លារ​អា​មេ​រិ​ក​សំរាប់​គម្រោង​កែ​លំអ​ផ្លូវជាតិ​លេខ​៤៨​ដែល​ចេញពី​ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​ខេត្តកោះកុង​ផង​ដែរ​។​​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ​ខាងត្បូង​ ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​ផ្តល់​ជំនួយ​នៅ​ក្រសួងការបរទេស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​រំពឹង​ថា​កម្ចី​ទាំង​ពីរនឹង​រួម​វិភាគទាន​ដល់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​​។​ប្រទេស​ទាំង​ពីរ​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​រយៈពេល​២០​ឆ្នាំ​មក​ហើយ​។​ ចាប់ពី​ឆ្នាំ​២០០១​មក​ រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ផ្តល់​ជំនួយ​ចំនួន​៨៨២,៧​លាន​ដុល្លារ​អា​មេ​រិ​ក​៕

 

Share

ព័ត៌មានទាក់ទង

Image