en     km
en     km

សម្តេច​ ហ៊ុន​ សែន​ សាទរ​ដែល​បក្ស​ប្រឆាំង​មិន​ចូលរួម​ប្រជុំ​សភា​ព្រឹក​នេះ​

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ លើក​ឡើង​ថា​ សម្តេច​សាទរ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣១​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​។​ ការ​ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ ប្រការ​៤៨​ថ្មី​ (​បី​)​ ដើម្បី​វិល​ត្រឡប់​ទៅ​ប្រើប្រាស់​ប្រការ​ ៤៨(​ពីរ​)​វិញ​។​

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ថ្លែងប្រជុំក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧នេះ។រូបភាពពីWMC
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ថ្លែងប្រជុំក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧នេះ។រូបភាពពីWMC
សម្តេច​បន្ត​ដោយ​វាយប្រហារ​លើ​បក្ស​ប្រឆាំង​ថា​ ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូលរួម​ប្រជុំ​រដ្ឋសភា​បែប​នេះ​ គឺជា​ទ​ង្វើ​ខ្វះ​ការ​ទទួលខុស ត្រូវ​ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​។​ យ៉ាងណា​សម្តេច​បាន​ព្រមាន​ថា​ ប្រសិនបើ​គណបក្ស​នៅ​តែ​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ ហើយ​ដើរ​និយាយ​ថា​ សភា​កម្ពុជា​ជា​សភា​ទឹក​កន្លះ​ក្អម​ទៀត​នោះ​ នោះ​សម្តេច​នឹង​កាត់​ប្រាក់ខែ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​។​

​សំណើសុំ​ធ្វើ​វិសោធនកម្ម​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ក្រុម​តំណាងរាស្ត្រ​ចំនួន​ ៥៥​រូប​ កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​ បន្ទាប់​ពី​មានការ​ប្រកាស​ដោយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ស្នើ​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៤៨​ថ្មី​ (​បី​)​ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នេះ​ឡើង​វិញ​។​

សម្តេច​ថា​ ប្រការ​នេះ​បាន​ ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើការ​ រួម​ទាំង​មាន​ប៉ុនប៉ង​ចរចា​ដោះ​លែង​អ្នកទោស​ ដែល​បំពាន​ដល់​អំណាច​តុលា​ ការ​ជាដើម​។​
​យ៉ាងណាមិញ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ពហិការ​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ ក៏​បាន​ធ្វើ​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​បកស្រាយ​ការ​មិន​ព្រម​ចូល​ប្រជុំ​សភា​នេះ​៕

Share

ព័ត៌មានទាក់ទង

Image