en     km
en     km

ប្រធានាធិបតី​ភូមា​ទស្សនកិច្ច​នៅ​កម្ពុជា​បួន​ថ្ងៃ​

Share

ភ្នំពេញ៖​ប្រធានាធិបតី​លោក​ អ៊ូ​ ធិ​ន​ ក្យា​វ​ (U​ Htin​ Kyaw)​ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​បួន​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ស​ប្តា​ហ៍​នេះ​។​

ticn
លោក ធិន ក្យាវ រាប់ពីឆ្វេងទៅទី៤

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ ​ចន្ទ​ នេះ ​។​ លោក ​អ៊ូ​ ធិ​ន​ ក្យា​វ​ នឹង​មក​ដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​។​

លោក​ អ៊ូ​ ក៏​នឹង​ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផង​ដែរ​។​ ហើយ​មិនតែប៉ុណ្ណោះ​លោក​គ្រោង​នឹង​ទៅ​ទស្សនា​ប្រាស​ទ​អង្គរ​មុន​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដែរ​។​ លោក​ អ៊ូ​ ធិ​ន​ ក្យា​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ប្រទេស​ភូមា​ នៅ​ខែមីនា​ ឆ្នាំ​២០១៦​ តាម​កូតា​គណបក្ស​សម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អោ​ង​ សាន​ ស៊ូ​គ្យី​៕

Share

ព័ត៌មានទាក់ទង

Image