en     km
en     km

បណ្តាញសហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ជាលើកទី ៣ ពីសហរដ្ឋអាមេរិក

Share

​ភ្នំពេញ​ ៖​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ មក​រា​នេះ​ បាន​ទទួល​ពានរង្វាន់​«​កិច្ចសហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃឈើ​តំបន់​ត្រូពិច​»​ ពីសា​លក​វិទ្យាល័យ​យែ​ល​(​ Yale​ University)​ របស់​សហរដ្ឋអាមេរិក​សម្រាប់​ ឆ្នាំ​ ២០១៧​នេះ​ ។​

pre-long-thum​យោង​តាម​គេហទំព័រ​របស់​សហគមន៍​ព្រៃ​ឡង់​ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​២៩​ មក​រា​នេះ​ បាន​បញ្ជាក់​ថា​ ពានរង្វាន់​នេះ​ ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើស រើស​ដោយ​អ្នកចូលរួម​នៅ​ក្នុង​សន្តិ​សី​ទ​ស្តី​ពី​កិច្ចសហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃឈើ​តំបន់​ត្រូពិច​ បន្ទាប់​ពី​លោក​ ផៃ​ ប៊ុ​ន​លាង​ តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​  ទាំង​ ៤​ ខេត្ត​ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​អំពី​ ការងារ​ និង​សមិទ្ធផល​នៃ​កិច្ច​ការពារ​ព្រៃឈើ​។​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង​ ធ្លាប់​ទទួល​បាន​ពានរង្វាន់​ ២​ លើក​រួច​មក​ហើយ​គឺ​ ពានរង្វាន់​ មូលនិធិ​អា​ឡិច​ស៊ែ​ន​ឌ័​រ​សូ​ណោះ​ហ្វោ​ន​ដេ​សិន​(Alexander​ Soros​ Foundation)​ កាលពី​ឆ្នាំ​  ២០១៣​ និង​ពានរង្វាន់​អេ​ក្វ​ទ័​រ​ប្រាយ​របស់​អង្គការ​ UNDP​ (UNDP​ Equator​ Initiative​ Prize)​ កាលពី​ឆ្នាំ​២០១៥៕

Share

ព័ត៌មានទាក់ទង

Image