en     km
en     km

អ្នកវិភាគ​ ៖​ កិច្ច​អន្តរា​គន៍​ដោះ​លែងអ្នក​ទោសមនសិការហាក់ដើរ​ដល់​ផ្លូវ​ទ័ល​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​សភា​ពេញអង្គ​នៅ​ចុង​ខែមករា​នេះ​ ជុំវិញ​ការ​លុប​ចោល​ក្រុម​សំឡេង​ភាគតិច​ ភាគច្រើន​ក្នុង​រដ្ឋសភា​ ខណៈ​ដែល​សំឡេង​បក្ស​ទាំង​ពីរ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ផ្លូវ​ចរចា​មួយ​នាំ​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​មនសិ​ការ​។​ អ្នកវិភាគ​យល់​ថា​ ស្ថានភាព​នយោបាយ​កំពុង​ឡើងក​ម្តៅ​បែប​នេះ​ នាំ​ឲ្យ​កិច្ច​អន្តរាគមន៍​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ មន្ត្រី​គ​.​ជ​.​ប​ និង​សកម្មជន​បក្ស​ប្រឆាំង​ ហាក់​ដើរ​ដល់​ទ័ល​។​

 

adhock
​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ អង្គការ​សង្គម​ស៊ី​វិល​ សកម្មជន​ដីធ្លី​ រួម​ទាំង​គណបក្សប្រឆាំង​ទំនង​សុទ្ធតែ​មាន​សុទិដ្ឋិនិយម​ថា​ ក្រុម​សំឡេង​ភាគតិច​ ភាគច្រើន​ គឺជា​កម្លាំង​ច​លករ​មួយ​នាំ​ឲ្យ​មានការ​ចរចា​គ្នា​ ក្នុង​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ មន្ត្រី​គ​.​ជ​.​ប​ និង​សកម្មជន​បក្ស​ប្រឆាំង​ ឲ្យ​មាន​សេរីភាព​ឡើង​។​

ផ្ទុយ​ទៅ​វិញ​គណបក្សកាន់អំណាច​បាន​បង្ហាញ​ជំហរ​ថា​ គ្មាន​ការ​ចរចា​ឲ្យ​ដោះ​លែង​នរណា​ម្នាក់​ឡើយ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គណបក្សកាន់អំណាច​បាន​ស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិ​សោ​ធ​ធន​កម្ម​ប្រការ​ ៤៨​ថ្មី​ (៣)​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ ដើម្បី​រំលាយ​តួនាទី​ក្រុម​សំឡេង​ភាគតិច​ ភាគច្រើន​ក្នុង​រដ្ឋសភា​ថែម​ទៀត​ផង​។​

ជាក់ស្តែង​ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ទី​ ៣១​ មក​រា​ ស្តី​ពី​ វិ​សោ​ធ​ធន​កម្ម​ប្រការ​ ៤៨​ថ្មី​ (៣)​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​ កិច្ចប្រជុំ​សភា​ពេញអង្គ​នេះ​ អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំងអស់​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ឡើយ​។​ ប្រសិនបើ​រដ្ឋសភា​ម្រេច​អនុម័ត​វិ​សោ​ធ​ធន​កម្ម​ប្រការ​ ៤៨​ថ្មី​ (៣)​ តាម​ការ​ចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មែន​ នោះ​ តួនាទី​ក្រុម​សំឡេង​ភាគតិច​ និង​ក្រុម​សំឡេង​ភាគច្រើន​នឹង​រលាយ​មួយ​រំពេច​។​

ជុំវិញ​សុំ​ធ្វើ​វិ​សោ​ធ​ធន​កម្ម​ប្រការ​ ៤៨​ថ្មី​ (៣)​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ អ្នកវិភាគ​យល់​ថា​ គឺជា​បិទផ្លូវ​ចរចា​មួយ​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ មន្ត្រី​គ​.​ជ​.​ប​ សកម្មជន​ដីធ្លី​ និង​សកម្មជន​បក្ស​ប្រឆាំង​។​ 

លោក កឹម សុខា និង សម្តេច ហ៊ុន សែន
លោក កឹម សុខា និង សម្តេច ហ៊ុន សែន
លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​នយោបាយ​ការ​បទេស​ និង​ច្បាប់​អន្តរជាតិ​ យល់​ឃើញ​ថា​ ការ​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ដោះ​លែង​អ្នកទោស​ម​និ​សការ​ ហាក់ដូចជា​គ្មាន​ពន្លឺ​នោះ​ទេ​។​ ប៉ុន្តែ​លោក​ថា​ អ្នកទោស​ទាំងនោះ​អាច​មាន​សេរី ភាព​ឡើង​វិញ​ លុះត្រា​ណា​មាន​មេដឹកនាំ​ថ្មី​តាម​រយៈ​ការ​បោះ​ឆ្នោត​។​  លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​៖«​កាលណា​យើង​យក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ហើយ​យក​សកម្មជន​នយោបាយ​ទៅ​ធ្វើ​ជា​ចំណាត់​ខ្មាំង​នយោបាយ​គឺ​វា​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​មិន​មាន​ភាពល្អ​ប្រសើរ​អ្វី​ទេ​ ហើយ​ផ្លូវ​នយោបាយ​កាន់ តែ​ចង្អៀត​ ហើយ​ទីបំផុត​ទៅ​គ្មាន​នរណា​ម្នាក់​ចំនេញ​ទេ​។​ ស្ថានភាព​នយោបាយ​សង្គម​របស់​យើង​វា​ផ្លាស់​ប្តូរ​ទៅ​ហើយ​ ប៉ុន្តែ​បើ​យើង​អ្នកនយោបាយ​ដូរ​មិន​ទាន់​អ្នកបោះឆ្នោត​ទេ​ ខ្ញុំ​ជឿ​ថា​ បញ្ហា​និង​ទុក​ឲ្យ​ប្រជា​ជា​ពលរដ្ឋ​អ្នក​សម្រេច​ទៅ​ថ្ងៃ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៧-២០១៨»​ ។​

​ដោយឡែក​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ពី​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ យល់​ថា​ ដើម្បី​ដោះ​លែង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ មន្ត្រី​គ​.​ជ​.​ប​ និង​សកម្មជន​បក្ស​ប្រឆាំង​ ទាល់តែ​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ និង​ពី​មហាជន​។​ ក៏​ប៉ុន្តែ​ លោក​ គឹ​ម​ សុខ​ យល់​ថា​ ការ​ចង់​ដោះ​លែង​ ឬ​ មិន​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ ទាល់តែ​ផ្តល់​ផលប្រយោជន៍​ផ្នែក​នយោបាយ​។​ លោក​ គឹ​ម​ សុខ​៖«​ចំនុច​ដែល​សំខាន់​មួយទៀត​គឺថា​ ទាល់តែ​គណបក្សកាន់អំណាច​មើលឃើញ​ថា​ផ្លូវ​ដោះ​លែង​សំខាន់​មិន​បាកមុខ​ដល់​គេ​ពេក​ បើ​មិន​បាន​ចំនេញ​ បាន​ន័យ​ថា​ មិន​បាកមុខ​ដល់​គេ​ពេក​ ហើយ​រក្សា​នូវ​ស្ថានភាព​នៃ​ស្រោចស្រង់​មុខមាត់​ខ្លួនឯង​ខ្លះ​នៅ​មុន​ការ​បោះ​ឆ្នោត​បញ្ហា​និង​វា​អាច​ តែបើ​មើល​មិនឃើញ​ចំនុច​ទាំង​បី​នេះ​ទេ​ វា​ពិបាក​ម​ន្តិ​ច​»​។​

លោក គឹម សុខ អ្នកឃ្លំាមើលពីអភិវឌ្ឍន៍សង្គម និងនយោបាយ។
លោក គឹម សុខ អ្នកឃ្លំាមើលពីអភិវឌ្ឍន៍សង្គម និងនយោបាយ។
​ក្រុម​គ្រួសារ​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ បាន​ស្វះស្វែង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ និង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឲ្យ​លើកលែងទោស​ឪពុក​ម្តាយ​របស់​ពួក​គាត់​ ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ជិត​ ៩​ខែ​ ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ទំនងជា​ក្រុម​គ្រួសា​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ អស់ជំនឿ​ទៅ​លើ​យន្តការ​ចរចា​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ។​

កាលពី​ថ្ងៃ​ទី​ ២៤​ មក​រា​ កន្លង​មក​ អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ពី​ទីក្រុង​ហ្សឺ​ណែវ​ ឲ្យ​រាជរដ្ឋាភិបាល​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ដែល​ជាប់​ពន្ធនាគារ​ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ ក្នុង​ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​៕

Share

ព័ត៌មានទាក់ទង

Image