en     km
en     km

ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​គ​.​ជ​.​ប​ មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ និង​នាយក​រដ្ឋមន្ត្រី​

Share

​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃ​ទី​ ២៩​ មក​រា​ នេះ​ គឺ​មាន​រយៈពេល​ ៦​ ថ្ងៃ​ហើយ​ ដែល​ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ នៅ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ និង​នាយក​រដ្ឋមន្ត្រី​នៅឡើយ​ ជុំវិញ​ញត្តិ​សុំ​អន្ត​គម​ន៍​ឱ្យ​មានការ​ដោះ​លែង​ ស្វាមី​ និង​ម្តាយ​ឪពុក​របស់​ខ្លួន​។

ក្រុមគ្រួសារមន្រ្តីអាដហុក ដាក់ញត្តិជូនព្រះបរមរាជវាំង កាលពីថ្ងៃទី២៤ មករា។រូបភាពពីwmc
ក្រុមគ្រួសារមន្រ្តីអាដហុក ដាក់ញត្តិជូនព្រះបរមរាជវាំង កាលពីថ្ងៃទី២៤ មករា។រូបភាពពីwmc
កាលពី​ថ្ងៃ​ទី​ ២៤​ មក​រា​ ក្រុម​គ្រួសារ​មន្ត្រី​អា​ហុ​ក​ និង​គ​.​ជ​.​ប​ បាន​ចេញ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ​ និង​ពី​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ទម្លាក់​ចោលការ​ចោទប្រកាន់​ និង​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​ទាំង​បួន​រូប​ និង​មន្ត្រី​គ​.​ជ​.​ប​ មួយ​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​ មន្ត្រី​ព្រះ​បរមរាជវាំង​ថា​ តាម​បែបបទ​រដ្ឋបាល​ ក្រោយ​ការ​ដាក់​ញត្តិ​ពីរ​ ឬ​បី​ថ្ងៃ​ ព្រះមហាក្សត្រ​នឹង​បាន​ទត​ញត្តិ​នោះ​។​

អ្នកស្រី​ ធន់​ បូ​នី​តា​ ភរិយា​លោក​ យី​ សុខសាន្ត​ មន្ត្រី​សមាគម​ន៍​អា​ដ​ហុ​ក​ ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២៩​ មក​រា​នេះ​ថា​ អ្នកស្រី​នៅ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​ពី​ព្រះ​បរមរាជវាំង​ ឬ​នាយក​រដ្ឋមន្ត្រី​ឡើយ​ ជុំវិញ​ញត្តិ​ដែល​បាន​ដាក់​នោះ​។​ អ្នកស្រី​រំពឹង​ថា​ អង្គ​ព្រះមហាក្សត្រ​នឹង​យាង​ទត​ញត្តិ​នេះ​ នឹង​ឆាប់​ធ្វើ​ព្រះរាជ​សកម្មភាព​ឱ្យ​មានការ​ដោះ​លែង​ស្វាមី​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ ដ​ដៃ​ទៀត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​ អ្នកស្រី​ ធន់​ បូ​នី​តា​៖«​សង្ឃឹម​និង​ជឿជាក់​ថា​ គាត់​[​ព្រះមហាក្សត្រ​]​នឹង​ទត​ ហើយ​គាត់​នឹង​ធ្វើ​អន្តរាគមន៍​ឱ្យ​ពួក​យើងខ្ញុំ​ ព្រោះ​ពួក​គាត់​[​មន្ត្រី​អា​ដ​ហុ​ក​ មន្ត្រី​គ​.​ជ​.​ប​]​មិន​បាន​ធ្វើ​អ្វី​ខុស​»​។​ 

​នៅ​ថ្ងៃ​ទី​ ៣១​ មក​រា​ ខាង​មុខ​នេះ​ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​លើក​ការ​ស្នើ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ចង់​លុប​ចោល​ក្រុម​អ្នកតំណាង​រាស្ត្រ​សំឡេង​ភាគច្រើន​ ភាគតិច​ក្នុង​រដ្ឋសភា​។​ អ្នកវិភាគ​យល់​ថា​ ប្រសិនបើ​រដ្ឋសភា​ទាត់​ចោល​សំឡេង​ភាគច្រើន​ និង​ភាគតិច​ក្នុង​រដ្ឋសភា​មែន​ នោះ​ផ្លូវ​ចរចា​ឈាន​ទៅ​រក​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ មន្ត្រី​គ​.​ជ​.​ប​ ព្រមទាំង​សកម្មជន​បក្ស​ប្រឆាំង​ នឹង​ដើរ​ដល់​ផ្លូវ​ទ័ល​។

​យ៉ាងណា​ភរិយា​លោក​ យី​ សុខសាន្ត​ គឺ​អ្នកស្រី​ ធន់​ បូ​នី​តា​ ថា​ អង្គ​ព្រះមហាក្សត្រ​នឹង​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​នោះ​ទេ​ ដោយ​អ្នកស្រី​រំពឹង​ថា​ ទ្រង់​នឹង​ឆាប់​ព្រះ​តម្រិះ​អន្តរាគមន៍​ដោះ​លែង​ប្តី​របស់​អ្នកស្រី​ និង​អ្នក​ដ​ដៃ​ទៀត​។​

​គួរ​កត់​សម្គាល់ថា​ ការ​ចេញ​មុខ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ និង​នាយក​រដ្ឋមន្ត្រី​នេះ​ គឺ​បន្ទាប់​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ទាំង​ ៥​ រូប​នេះ​ នៅ​តែ​បន្ត​ឃុំខ្លួន​អស់​រយៈពេល​ជាង​ ៩​ ខែ​មក​។​ អ្នក​ទាំង​ប្រាំ​រូប​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​ ករណី​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​ ក្រុម​មេធាវី​អ្នក​ទាំង​ប្រាំ​រូប​ស្នើ​សុំ​ឲ្យ​កូនក្ដី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​ចំនួន​ ៦​ដង​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​នៅឡើយ​ទេ​។​

​កាលពី​ពេល​ថ្មី​នេះ​ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​  ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​  បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អគ្គ​លេខា​ធិ​ ការ​រង​ គ​.​ជ​.​ប​ ជា​បន្ទាន់​។​ ការ​អំពាវនាវ​របស់​អង្គការសហប្រជាជាតិ​ នៅ​ពេល​នេះ​ ស្រប​ពេល​នៃ​ការ​ឃុំខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ ៥​ រូប​ បាន​អូស​បន្លាយ​ជិត​ ១​ ឆ្នាំ​មក​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image