en     km
en     km

សកម្មជន​បរិស្ថាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ខណៈ​រដ្ឋាភិបាល​ផ្អាក​នាំ​ខ្សាច់​ទៅ​បរទេស​(មានសំឡេង)

Share

​ភ្នំពេញ​៖​ទីបំផុត​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ ៣​រូប​បាន​សម្រេច​ជ្រើសរើស​ការ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ ជា​ជាង​ តតាំង​ក្ដី​បន្ត​ទៀត​។​ ការ​ភៀសខ្លួន​នេះ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​ សម្រេច​កោះហៅ​ពួក​គេ​ចូល​សវនាការ​នៅ​ចុង​ខែមករា​ខាង​មុខ​នេះ​ ដែល​ពួក​គេ​ប្តឹង​ជំទាស់​សេចក្តីស ម្រេច​របស់​ព្រះរាជ អាជ្ញា​សាលាដំបូង​ខេត្តកោះកុង​ ជុំវិញ​ករណី​រឿង​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស​។

sakam
សកម្មជនមាតាធម្មជាតិនិងគ្រួសារ

តែ​យ៉ាងនេះ​ក្ដី​រឿង​នេះ​កើតឡើង​ ស្រប​ពេល​ក្រសួង​រ៉ែ​ និង​ថាមពល​សម្រេច​ផ្អាក​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ ប្រទេស​បន្ទាប់​ពី​ការ​ចោទ​ថា​ បាត់​ចំណូល​រដ្ឋ​រាប់រយ​លាន​ដុល្លារ​។​ មន្ត្រី​សិ​ទិ្ធ​មនុស្ស​ថា​ អាច​មក​ពួក​គេ​រង​ការ​គំរាមកំហែង​។

​បន្ទាប់​ពី​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​ត្រូវ​បាន​គេ​លាតត្រដាង​ពី​ភាព​មិន​ប្រក្រតី​ សាលាឧទ្ធរណ៍​បាន​សម្រេច​កោះហៅ​សកម្មជន​ ៣​រូប​ គឺ​លោក​ សាន់​ ម៉ា​ទ្បា​ លោក​ ស៊ី​ម​ សំណាង​ លោក​ ទ្រី​ សុ​វិ​គា​ នៃ​អង្គការ​មាតា​ធម្មជាតិ​ចូល​សវនាការ​នៅ​ដើមខែ​កុ​ម្ភះ​ ខាង​មុខ​នេះ​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គ ការ​មាតា​ធម្មជាតិ​ដែល​បាន​បង្ហោះ​ផ្សាយ​ជា​សាធារណៈ​កាលពី​ល្ងាច​ ថ្ងៃ​ទី​ ២៥​ មក​រា​ ឆ្នាំ​២០១៧​។​

សកម្មជន​បរិស្ថាន​ទាំង​ ៣​រូប​នេះ​ ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តកោះកុង​រយៈពេល​ ជាង​១០​ខែ​ ករណី​គំរាមកំហែង​ និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ខេត្តកោះកុង​។

​លោក​ សន​ ចាន់​ដា​រ៉ា​ ដែល​ជា​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​នៅ​ថ្ងៃ​ទី​២៦​ មក​រា​ នេះ​ថា​ សកម្មជន​មាតា​ធម្មជាតិ​ ៣​រូប​ ដែល​សាលាឧទ្ធរណ៍​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ បាន​បដិ សេធ​មិន​ចូល​សវនាការ​ ហើយ​ពេល​នេះ​ពួក​គេ​កំពុង​នៅ​ក្រៅប្រទេស​។​ លោក​បន្ត​ថា​មូលហេតុ​ដែល​សកម្មជន​ទាំង​ ៣​រូប​ សម្រេច​ មិន​ចូល​សវនាការ​តាម​ការ​កោះហៅ​របស់​សាលា​ឩ​ទ្ធ​រណ៍​នោះ​ ដោយសារ​តែ​ពួក​គេ​គ្មាន​ជំនឿ​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​។​​ លោក​ សន​ ចាន់​ដា​រ៉ា​ ៖«​ទី​០១​ដោយសារ​ស្ថានភាព​បញ្ហា​ខ្សាច់​គឺជា​ប្រធានបទ​ក្តៅ​ក្នុង​ដើមឆ្នាំ​២០១៧​អាហ្នឹង​ជា​ប្រធានបទ​ក្តៅ​ ទី​០២​ យើង​អត់​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​កម្ពុជា​យើង​ទេ​យើង​ដឹង​ហើយ​ពួក​គាត់​រង​ភាព​អយុត្តិធម៌​ដោយ​ការ​ឃុំឃាំង​១០​ខែ​កន្លង​មក​ ទី​០៣​ គឺ​គាត់​មាន​ទស្សនៈ​មួយ​គិត​ថា​បើសិនជា​ពួក​ចេញ​ទៅ​ក្រៅ​ក៏​ដោយ​ក៏​យើង​អាច​តស៊ូ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផង​ដែរ​»​។​

dara
លោក សន ចាន់ដារ៉ា សកម្មជនមាតាធម្មជាតិ

​ចំណែក​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​យល់​ឃើញ​ថា​ការ​ភៀស ខ្លួន​ របស់​សកម្មជន​ទាំង​ ៣​ រូប​នេះ​គឺជា​ជម្រើស​ចុង​ក្រោយ​នៃ​ការ​តស៊ូ​មតិ​របស់​ពួក​គាត់​។​ តែ​លោក​ ថា​ការ​សម្រេចចិត្ត​មិន​ចូល​សវនាការ​នេះ​ផ្តល់​ចំនុច​វិជ្ជមាន​ផង​ និង​អវិជ្ជមាន​ផង​ ហើយ​ការ​កោះហៅ​ចូល​សវន​ការ​នោះ​គឺជា​រឿង​ចង់​ឈ្នះ​ ចង់​ចាញ់​នឹង​គ្នា​។​ លោក​ សន​ ជ័យ​ ៖«​វា​ជា​ការ​យកឈ្នះ​ចាញ់​គ្នា​នៅ​ក្នុង​រឿង​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ទម្លាក់​ចោលការ​ចោទប្រកាន់​ជា​ពិសេស​ការ​ផ្តល់​ឱ្យ​មាន​សំណង​»​។​

san-chey
លោក សន ជ័យ

​ចំណែក​លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សុង​ត្រា​ល់​ (Central)​ មាន​ប្រសា​ស​ន៏​ថា​ មក​ពី​ពួក​គេ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពេល​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​ព្រោះ​អាច​រង​ការ​ចោទប្រកាន់​ឬ​ក៏​មាន​ករណី​ផ្សេង​ទៀត​។

​ប៉ុន្តែ​លោ​កថា​រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ដល់​យុវជន​ដែល​ការពារ​ធនធានធម្មជាតិ​ជា​ជាង​ការ​បំបាក់ទឹកចិត្ត​ពួក​គេ​តាម​រយៈ​ប្រព័ន្ធ​តុលាការ​។​ លោក​ មឿ​ន​ តុលា​ ៖«​យ៉ាងណា​ក៏​ដោយ​ការ​ចេញពី​ប្រទេស​វា​ធ្វើ​ឱ្យ​អ្នក​រំលោភ​អំណាច​ឬ​ក៏​អ្នក​ដែល​ទន្ទ្រាន​ទៅ​លើ​ធនធានធម្មជាតិ​គេ​ស​ប្បា​ចិត្ត​ គ្រាន់តែ​ថា​បើសិនជា​សកម្មជន​ទាំងអស់​ហ្នឹង​គាត់​នៅ​រក្សា​ជំហរ​របស់​គាត់​តស៊ូ​ទៅ​ទៀត​ទោះបី​គាត់​នៅ​ក្រៅប្រទេ ស​ក៏​គាត់​នៅ​តែ​តស៊ូ​តាមដាន​រឿង​បំភ្លេច​បំផ្លាញ​ធនធានធម្មជាតិ​អាហ្នឹង​វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​»​។

សូម​ជំរាប​ថា​ សកម្មជន​ទាំង​បី​រូប​នេះ​  ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​ ដោះ​លែងឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​បន្ទាប់​ពី​តុលាការ​ឃុំខ្លួន​ពួក​គេ​រយៈពេល​ ១០​ខែ​ ១៥​ថ្ងៃ​ ហើយ​ទោស​ដែល​នៅ​សេសសល់​ត្រូវ​ព្យួរ​។​ ទោះបីជា​ពួក​គេ​ត្រូវ​បាន​តុលាការ​ព្យួរទោស​ក្តី​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​តុលាការ​ តម្រូវ​ឱ្យ​សងជំងឺចិត្ត​ទៅ​ក្រុមហ៊ុន​ Direct​ Access​ ក្នុង​ម្នាក់ៗ​ចំនួន​ ១០០​ លាន​រៀល​  និង​២​លាន​រៀល​ទៀត​ បង់​ចូល​ទៅ​ក្នុង​ថវិកាជាតិ​ដែល​ពួក​គាត់​គ្មាន​លទ្ធភាព​បោះ​ឡើយ​៕

Share

ព័ត៌មានទាក់ទង

Image