en     km
en     km

លោក ដូ​ណា​ល់​ត្រាំ​ បញ្ជា​ឱ្យ​សង់​របង​ព្រំដែន​ជាប់​ប្រទេស​ ម៉ិច​ស៊ិ​ច​

Share

​វ៉ា​ស៊ិ​ន​៖​ដោយ​អនុវត្តន៍​តាម​ ការ​សន្យា​របស់​ខ្លួន​អំឡុង​ការ​ឃោសនាបោះឆ្នោត​  ប្រធានាធិបតី​ថ្មី​ អា​មេ​រិ​ក​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ចេញ​បញ្ជា​ភ្លាម​ឱ្យ​សង់​របង​ព្រំដែន​ ជាប​ជាមួយ​ប្រទេស​ ម៉ិច​ស៊ិ​ច​ បើ​ទោះជា​ ត្រូវ​ចំណាយ​ អស់​ថវិកា​ប៉ុន្មាន​ក៏​ដោយ​។​

hig

នេះ​បើ​យោង​តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដែល​បាន​ចុះ​ផ្យា​យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ មក​រា​នេះ​។​ ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​ថា​ ប្រទេស​ម៉ិច​ស៊ិ​ច​ក៏​ត្រូវ​ចំណាយ​ ប្រាក់​សម្រាប់​សាងសង់​នេះ​ដែរ​។​ ទោះជា​យ៉ាងណា​គេ​ត្រូវ​រង់ចាំ​ការ​អនុម័ត​ពី​សភា​ជា​មុន​សិន​។​

mic

​តាម​ប្រភព​ដដែល​  លោក​ ដូ​ណា​ល់​ត្រាំ​ ក៏​បាន​ចុះហត្ថលេខា​ផង​ដែរ​ លើ​វិធានការ​ មួយ​ចំនួន​ ដើម្បី​ រឹត​បន្តឹង​សន្តិសុខ​ និង​ការ​ត្រួតពិនិត្យ​ ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​ ពី​ប្រទេស​ ម៉ិច​ស៊ិ​ច​ដោយ​ដាក់​ប៉ូលិស​ ១០០០០​នាក់​ ៕​ ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image