en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ៖​ បក្ស​ប្រឆាំង​នឹង​រៀបចំ​ឱ្យ​មាន​តម្លៃ​អគ្គី​ស​នី​តែ​ ៥០០​ រៀល​មួយ​គីឡូវ៉ាត់ម៉ោង​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សន្យា​ថា​ គណបក្សប្រឆាំង​នឹង​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​គ្រប់​គ្រង់​ និង​ចែកចាយ​អគ្គី​ស​នី​ឡើង​វិញ​ នៅ​ពេល​គណបក្ស​នេះ​គ្រប់​គ្រង់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​។​ តែ​បែប​នេះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ការ​សន្យា​របស់​មេ​បក្ស​ប្រឆាំង​ មិន​អាច​ទៅ​រួច​ដោយ​គ្រាន់តែ​ជា​សន្យា​ខ្យល់​ប៉ុណ្ណោះ​។​

 

រូបភាពពីហ្វេសប៊ុក លោក សម រង្ស៊ី
រូបភាពពីហ្វេសប៊ុក លោក សម រង្ស៊ី
​មេ​បក្ស​ប្រឆាំង​នេះ​ថា​ នឹង​កែទម្រង់​ការ​ចែកចាយ​ និង​ផ្គត់ផ្គង់​តម្លៃ​អគ្គី​ស​នី​ឲ្យ​ចុះថោក​ជាង​តម្លៃ​អគ្គី​ស​នី​បច្ចុប្បន្ន​ ដោយ​ផ្តោត​នៅ​លើ​ការ​លុប​បំបាត់​អំពើ​ពុ​កេ​លួ​យ​ និង​អភិវឌ្ឍ​ប្រទេស​យ៉ាង​ពិតប្រាកដ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​លើក​ឡើង​គោលការណ៍​ ៤​ ចំនុច​ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ និង​ចែកចាយ​អគ្គី​ស​នី​ ឲ្យ​មាន​តម្លៃ​ថោក​មិន​លើស​ពី​តម្លៃ​ ៥០០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​។​ ​គោលនយោបាយ​ ៤​ ចំនុច​ រួម​មាន​ បំបាត់​អំពើ​ពុក​រលួយ​ បញ្ចុះតម្លៃ​អគ្គិសនី​ ការពារ​បរិស្ថាន​  និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រទេស​ពិតប្រាកដ​។​ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​។​

​មេ​បក្ស​ប្រឆាំង​ដែល​រដ្ឋាភិបាល​ហាម​មិន​អោយ​ចូល​ប្រទេស​ បាន​ពន្យល់​ថា​ មូលហេតុ​ចម្បង​នៃ​ការ​ឡើងថ្លៃ​អគ្គ​ស​នី​គឺ​ បណ្តាល​មក​ពី​អំពើ​ពុក​រលួយ​ក្នុង​ការ​ចែកចាយ​អគ្គ​ស​នី​នៅ​តាម​ផ្ទះ​។​ លោក​បន្ត​ថា​ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​ គណបក្សប្រឆាំង​នឹង​ដាក់​ឲ្យ​ដេញ​ថ្មី​ដោយ​តម្លាភាព​។​
​លោក​ សម​ រ​ង្ស៊ី​៖«​វិធី​ដើម្បី​បញ្ចុះ​ថ្លៃ​អគ្គិសនី​ គឺ​តម្រូវ​ឲ្យ​អ្នក​ផ្គត់ផ្គង់​ ទាំង​នៅ​ក្នុង​ប្រទេស​ ទាំង​នៅ​ក្រៅប្រទេស​ ដេញថ្លៃ​ត្រឹមត្រូវ​ (​ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ​)​ តម្លើង​ប្រសិទ្ធភាព​នៃ​បណ្តាញ​ចែកចាយ​ក្នុងស្រុក​ និង​បញ្ចុះ​ឬ​លុប​ពន្ធ​សម្រាប់​អ្នក​ប្រើប្រាស់​»​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក​បាន​បញ្ជាក់​ជំនឿ​ថា​ ការ​បញ្ចុះតម្លៃ​អគ្គិសនី​ឲ្យ​ស្ថិត​រង្វង់​ ៥០០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​វិស័យ​ឧស្សាហ កម្ម​មក​កម្ពុជា​កាន់​ច្រើន​ឡើង​។​ លោក​បាន​បន្ថែម​ថា​ ដើម្បី​ការពារ​បរិស្ថាន​គណបក្ស​របស់​លោក​ និង​លុប​មិន​ឲ្យ​មានការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ឡើយ​។​ លោ​កថា​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​គណបក្សប្រឆាំង​នឹង​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​។​ ខ្លឹមសារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​៖«​យើង​ក៏​នឹង​ធានា​ឲ្យ​មាន​តម្លាភាព​ និង​យុត្តិធម៌​ ក្នុង​ការ​កំណត់​តម្លៃ​អគ្គិសនី​ ដែល​លក់​ឲ្យ​អតិថិជន​គ្រប់​ទីកន្លែង​។​ យើង​នឹង​ប្រមូលប្រាក់​បាន​មក​ពី​ការ​បំបាត់​អំពើ​ពុក​រលួយ​ យក​ទៅ​កសាង​ប្រទេស​ ជួយ​អ្នក​ក្រីក្រ​ និង​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ និង​បុគ្គលិក​របស់​រដ្ឋ​»​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ចាត់​ទុក​ការ​សន្យា​របស់​លោក​ សម​ រ​ង្ស៊ី​ ទាំង​ ៤​ ចំនុច​នេះ​ មិន​អាច​ក្លាយជា​ការ​ពិត​ឡើយ​។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​អាច​ប្រ​ជែក​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ដឹកនាំ​ប្រទេស​ឡើយ​។​ លោក​ ឥ​សាន្ត​ បន្ត​ថា​ គោលការណ៍​បញ្ចុះតម្លៃ​អគ្គិសនី​ បក្ស​កាន់​អំណាច​ បាន​ផ្តោត​នៅ​លើ​ការ​ទាញ​យក​ថាមពល​ពី​ការ​សាងសង​ទំ​បន់​វា​រី​អគ្គិសនី​ដែល​បក្ស​ប្រឆាំង​គ្មាន​លទ្ធភាព​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​ដោយសារ​គិតគូ​ឲ្យ​អគ្គិសនី​កាន់តែ​ចុះ​ទៀត​ ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ឲ្យ​បាន​ច្រើន​ទៅ​ ដើម្បី​បាន​ថាមពល​ឲ្យ​វា​ច្រើន​មេកា​វ៉ា​ត់​ ឥឡូវនេះ​យើង​បាន​ដល់​២​ពាន់​មេកា​វ៉ា​ត់​ទូ​ទាំង​ប្រទេស​ ពី​មុន​មក​ទូ​ទាំង​ប្រទេស​មាន​តែ​១០០​មេ កា​វ៉ា​ត់​ តែ​សុំ​កុំ​ឲ្យ​គណបក្សប្រឆាំង​ ជំនា​ស់​ទៅ​និង​គម្រោង​សាងសង​ទំនប់​វា​រី​អគ្គិសនី​ ដែល​ទាញ​ថាមពល​មក​ប្រើប្រាស់​»​។​

​តែ​សម្រាប់​អ្នក​ឃ្លាំមើល​អំពី​កិច្ចការ​បោះ​ឆ្នោត​នៅ​ក​ម្ព​ជា​ លោក​ សម​ គ​ន្ធា​មី​ ដែល​ជានា​យក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ គោ​លន​យ​បាយ​បញ្ចុះតម្លៃ​អគ្គិសនី​ឲ្យ​ស្ថិត​នៅ​តម្លៃ​មិន​លើស​ ៥០០​ រៀល​ នឹង​អាច​ធ្វើ​ទៅ​បាន​ ប្រសិនបើ​គណបក្ស​នយោបាយ​ទាំងអស់​មាន​ឆន្ទៈ​ពិតប្រាកដ​។​ លោក​ សម​ គ​ន្ធា​មី​៖«​គាត់​អាច​ធ្វើ​បាន​ប្រសិនបើ​គាត់​មាន​ឆន្ទៈ​ពិតប្រាកដ​ ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ គោលនយោបាយ​និង​ល្អ​មែន​តែ​ន​ ប្រសិនបើ​មាន​ឆ​ន្ទះ​ធ្វើ​ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ណាស់​»​។​

តាម​តារាង​តម្លៃ​អ​គិ្គ​ស​នី​ នៅ​កម្ពុជា​ ៥០​គីឡូវ៉ាត់​ តម្លៃ​ ៦១០​រៀល​ ក្រោម​ ២០០​ គីឡូវ៉ាត់​ ៧២០​ រៀល​និង​លើស​ពី​ ២០០​ គី​វ៉ា​ត់​ តម្លៃ​ ៨២០​ រៀល​ ។​ តែ​តារាង​នេះ​តម្លៃ​អនុវត្ត​បាន​តែ​នៅ​រាជធានី​ភ្នំពេញ​។​ ចំណែក​នៅ​បណ្ដាល​ ខេត្ត​មួយ​ចំនួន​មាន​លើស​ពី​នេះ​ច្រើន​ទៀត​៕​

Share

ព័ត៌មានទាក់ទង

Image