en     km
en     km

តួនាទី​តំណាងរាស្ត្រ​សម្លេង​ភាគតិច​រដ្ឋសភា​អាច​នឹង​បញ្ចប់​នៅ​ចុង​ខែមករា​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​តួនាទី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សម្លេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១​ ខាង​មុខ​នេះ​ ខណៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ លើស លុប​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​សម្រេច​ វិសោធនកម្ម​ជំ​ពួក​ទី​១២​ថ្មី​ ប្រការ​ ៤៨​ ថ្មី​ (​បី​)​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៣១​ មក​រា​ នេះ​។​ តែ​បក្ស​ប្រឆាំង​ជំទាស់​ សំណើ​នេះ​។​

ស្តាប់សំឡេង៖

 

chheang-vun
លោក ឈាង វុន

​ទីបំផុត​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដែល​លើសលុប​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​សម្រេច​ទាត់​ចោលការ​តវ៉ា​ របស់​តំណាង​មក​ពី​បក្ស​ប្រឆាំង​ដោយ​ សម្រេច​យក​ការ​រុះរើ​មាត្រា​នេះ​ ទៅ​ដាក់​សភា​ប្រជុំ​ដើម្បី​អនុម័ត​។​​ការ​សម្រេច​នេះ​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រយ៍​រដ្ឋសភា​ ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៧​។​

​លោក​ ឈាង​ វុន​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្តល់​បទ​សម្ភាស​ន៏​ឱ្យ​ក្រុម​អ្នក​សារព័ត៌ មាន​ថា​មូលហេតុ​ដែល​គណៈ​កម្ម​ធិ​ការ​អចិន្ត្រយ៍​នៃ​រដ្ឋសភា​សម្លេង​ភាគច្រើន​យល់​ស្រប​ឱ្យធ្វើ​វិ​សោ​ធ​កម្មនេះ​ ព្រោះ​បក្ស​សង្គ្រោះ​ជាតិ​ពុំ​មាន​ភាព​ស្មោះត្រង់​។​ លោក​ ឈាង​ វុន​ បន្ត​ថា​ នៅ​ពេល​ បក្ស​ទាំង​ពីរ​ត្រៀម​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ បែរជា​បក្ស​ស​ង្រោះ្គ​ជាតិ​តែង​យក​រឿង​ដោះ​លែង​អ្នកទោស​មក​ពាក់ព័ន្ធ​ជាមួយ​។​ ទោះបី​យ៉ាងនេះ​ក្តី​លោក​ ឈាង​ វុន​ អះអាង​ថា​ វប្បធម៌​សន្ទនា​នឹង​នៅ​តែ​បន្ត​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ស្មោះត្រង់​។

​លោក​ ឈាង​ វុន​ ៖«​យើង​បាន​ពិភាក្សា​គ្នា​ហើយ​យើង​យល់​ស្រប​ជាមួយ​គ្នា​នៅ​ក្នុង​គណៈកម្មាធិការ​នេះ​ដោយ​មតិ​១០​ទល់​នឹង​២​ថា​ត្រូវធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​ (៣)​នេះ​ សូម​បញ្ជាក់​ថាបើ​សិន​ថ្ងៃក្រោយ​ទៅ​មុខ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ស្មោះត្រង់​រៀបចំ​មនុស្ស​ជជែក​មក​គ្នា​ស្មោះត្រង់​កុំ​យក​រឿង​ទៅ​រំលោភ​អង្គការ​នេះ​អង្គការ​នោះ​ខុស​ទៅ​ជាមួយ​អាហ្នឹង​យើង​អាច​ជជែក​គ្នា​បាន​»​។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ្បើ​ង​នេះ​អ្នកនាំពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ មាន​ប្រសា​ស​ន៏​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​គាំទ្រ​ឱ្យធ្វើ​វិសោធនកម្ម​នេះ​ទ្បើ​យ​។​ លោក​ ពន្យល់​ថា​ ជា​ទូទៅ​មុន​នឹង​សរសេរ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ ឬ​ មុន​នឹង​ធ្វើ​វិ​សោ​ធ​កម្ម​បទបញ្ជាផ្ទៃក្នុង​គឺ​ត្រូវ​មាន​គណៈកម្មការ​ពិសេស​ គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​ សិក្សា​ ជជែក​វែកញែក​ឱ្យ​បាន​ល្អិតល្អន់​ តែ​ផ្ទុយ​ទៅ​វិញ​ការ​ស្នើ​វិ​សោ​ធ​កម្មនេះ​ចេញ​មក​ពី​តែ​គណបក្សកាន់អំណាច​ទៅ​វិញ​។​

​តែ​អ្នកនាំពាក្យ​បញ្ជាក់​ថា​បក្ស​ប្រឆាំង​យល់​ឃើញ​ថា​វប្បធម៌​សន្ទនា​នៅ​តែ​ជា​ជម្រើស​ល្អ​រវាង​បក្ស​ទាំង​ពីរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ជាតិ​។​

yem-ponha-rith
លោក យ៉ែម បុញ្ញាឬទ្ធិ

​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ ៖«​ច្បាប់​បាន​ចែង​មាន​មតិ​ភាគតិច​ មតិ​ភាគច្រើន​ ដូច្នេះ​ជា​ដំណើរការ​មួយ​ដ៏​ល្អ​ពីព្រោះ​យើង​គិត​ថា​ជា​សភា​របស់​ជាតិ​ សម្រាប់​កូនចៅ​យើង​តទៅ​ថ្ងៃ​អនាគត​ តំណាងរាស្ត្រ​តទៅ​ថ្ងៃ​អនាគត​ក្រោយៗ​ទៀត​ មិនមែន​ដើម្បី​សម្រាប់​បុគ្គល​កឹ​ម​ សុខា​ ឬ​ បុគ្គល​សម​ រ​ង្ស៊ី​ទេ​ វប្បធម៌​សន្ទនា​យើង​នៅ​តែ​គាំទ្រ​ឱ្យ​មាន​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​ យើង​នៅ​តែ​មាន​ជំនឿ​ថា​អាច​ជជែក​ដោះស្រាយ​គ្នា​បាន​ »​។​

​ចំណែក​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ នឹង​ត្រឹមត្រូវ​នៅ​កម្ពុជា​ (NICFEC)​ យល់​ឃើញ​ថា​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​នេះ​ មិន​គួរ​ធ្វើ​នៅ​ពេល​នេះ​ទេ​ ព្រោះ​ស្ថានភាព​នយោបាយ​ហាក់បី​មាន​ភាព​ធូរស្បើយ​បន្តិច​។​ លោក​បារម្ភ​ថា​នៅ​ពេល​សម្រេច​វិ​សោ​ធ​កម្ម​លុប​ក្រុម​សម្លេង​ភាគតិច​ ភាគច្រើន​ក្នុង​សភា​នេះ​ នឹង​ធ្វើ​ឱ្យ​នយោបាយ​ទ្បើ​ង​កម្តៅ​ទ្បើ​ង​វិញ​ ដែល​ឈាន​ទៅ​រក​ផល​ប៉ះពាល់​ដល់​ការ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។​ «​បើ​ចង់​ធ្វើ​មិន​គួរ​ធ្វើ​ពេល​ហ្នឹង​ទេ​ហើយ​យើង​ជជែក​គ្នា​ម្តងទៀត​ទៅ​គណបក្ស​ទាំង​ពីរ​ហ្នឹងហើយ​យើង​លើកយក​វិសោធនកម្ម​ពេល​ហ្នឹង​វា​អាច​ធ្វើ​ឱ្យ​សភាព​ការ​នយោបាយ​មិនសូវ​ល្អ​ ព្រោះ​ឥលូវ​កំពុង​តែ​រលូន​ហើយ​ស្រាប់តែ​មាន​បញ្ហា​អ​ញ្ចឹ​ង​វា​អន់ចិត្ត​នឹង​គ្នា​»​។​

som-kun-theamy
លោក សំ គន្ធាមី

​ការ​នាំ​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ថា​ គេ​ត្រូវ​រុះរើ​ប្រការ​នេះ​ចោល​ ដោយ​មិន​ទុក​ឱ្យ​មាន​ប្រធាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា​ទៀត​នោះ​ទេ​ ព្រោះតែ​បក្ស​ប្រឆាំង​ព្យាយាម​រំលោភ​លើ​ដែន​សមត្ថកិច្ច​តុលាការ​សុំ​ដោះ​លែង​ មន្ត្រី​របស់​បក្ស​ប្រឆាំង​និង​ មន្ត្រី​សិទ្ធិ​មនុស្ស​៕​

Share

ព័ត៌មានទាក់ទង

Image