en     km
en     km

ប្រជាជន​ ស៊ី​ម​បា​វេ​ កោតសរសើរ​ប្រជាជន​ ហ្គាំ​បៀ​ ទម្លាក់​ជន​ផ្ដាច់​ការ​ ចា​មេស​

Share

​ស៊ី​ម​បា​វេ​៖​ប្រជាជន​ ស៊ី​ម​បា​វេ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ជន​ផ្ដាច់​ការ​ រ៉ូ​បឺត​ មូ​ហ្គា​បេ​ បាន​សម្ដែង​ការ​កោតសរសើរ​ប្រជាជន​ ហ្គាំ​បៀ​ ដែល​បាន​បង្ហាញ​ឆន្ទៈ​តាម​រយៈ​ការ​បោះ​ឆ្នោត​ទម្លាក់​មេដឹកនាំ​ម្នាក់​ដែល​គេ​ហៅ​ថា​ ជន​ផ្ដាច់​ការ​ចេញពី​អំណាច​។​

mr-james
អតីតប្រធានាធិបតី យ៉ាយ៉ា ចាមេស នៅប្រទេសហ្គាំបៀ

ការ​បង្ហាញ​របស់​ប្រជាជន​ ស៊ី​ម​បា​វេ​ ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ផ្ដាច់​ការ​ យ៉ា​យ៉ា​ ចា​មេស​ នៃ​ប្រទេស ​ហ្គាំ​បៀ​ ត្រូវ​បាន​កងទ័ព​សភាព​អាហ្វ្រិក​បណ្ដេញ​ចេញពី​អំណាច​កាលពី​ថ្ងៃ​ទី​២១​ មក​រា​ ក្រោយ​ពី​បាន​ឡោម​ព័ទ្ធ​វិមាន​ប្រធានាធិបតី​ ដែល​លោក​ចា​មេស​ បាន​ស្ថិត​នៅ​ទីនោះ​រយៈពេល​ជា​ច្រើន​ម៉ោង​។​ លោក​ ចា​មេស​ ត្រូវ​បាន​ប្រជាជន​បោះ​ឆ្នោត​ទម្លាក់​លោក​ចេញពី​តំណែង​ប្រធានាធិបតី​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​០១​ ធ្នូ​ ឆ្នាំ​២០១៦​ ប៉ុន្ដែ​ជន​ផ្ដាច់​ការ​រូប​នេះ​ មិន​បាន​ប្រគល់​អំណាច​ឲ្យ​ទៅ​បេក្ខជន​ឈ្នះ​ឆ្នោត​នោះ​ទេ​ ហើយ​មិនតែប៉ុណ្ណោះ​លោក​បង្ក​ចលនា​ទ័ព​ក្រាញ​អំណាច​ទៀត​ផង​ តែ​ជា​អកុសល​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​និរ ទេស​ខ្លួន​ទៅ​នៅ​ក្រៅប្រទេស​។

jamess
កាលពីថ្ងៃបោះឆ្នោតនៅប្រទេស ហ្គាំបៀ

ដោយហេតុ​នេះ​ ប្រជាជន​ ស៊ី​ម​បា​វេ​ ដែល​មាន​ភូមិសាស្ដ្រ​និង​តំបន់​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ផង​ដែរ​នោះ​ បាន​ចាត់​ទុក​ប្រជាជន​ ហ្គាំ​បៀ​ ថា​ ចេះ​ឈ្លៀតឱកាស​ប្រើប្រាស់​សិទ្ធិ​អំណា ច​របស់​ខ្លួន​ដើម្បី​បណ្ដេញ​មេដឹក នាំ​ម្នាក់​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​រយៈពេល​ ២២​ឆ្នាំ​មកនេះ​។​

​ប្រទេស​ ស៊ី​ម​បា​វេ​ បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ជន​ផ្ដាច់​ការ​ រ៉ូ​បឺត​ មូ​ហ្គា​បេ​ រយៈពេល​ជិត​ ៤០​ឆ្នាំ​មក​ហើយ​។​ ប្រទេស​នេះ​ត្រូវ​បាន​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ជា​ច្រើន​ចាត់​ទុក​ថា​ ជា​រដ្ឋ​មួយ​គ្រោះ ថ្នាក់​បំផុត​ចំពោះ​ក្រុមប្រឆាំង​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​លោក​ រ៉ូ​បឺត​ មូ​ហ្គា​បេ​។​ លោក​ រ៉ូ​បឺត​ មូ​ហ្គា​បេ​ បច្ចុប្បន្ន​មាន​អាយុ​ ៩៣​ឆ្នាំ​ លោក​នៅ​តែ​ព្យាយាម​បន្ដ​កាន់​អំណាច​ ១​អាណត្ដិ​ទៀត​ ដែល​លោក​ថា​ លោក​ចង់​កាន់​អំណាច​រហូត​លោក​អាយុ​១០០​ឆ្នាំ​៕​ ប្រភព​ Freedom​ Newspaper​

Share

ព័ត៌មានទាក់ទង

Image