en     km
en     km

Gambia:​ ជន​ផ្ដាច់​ការ​ចា​មេស​ ​លួច​លុយ​ ១១​លាន​ដុល្លារ​ រត់​ទៅ​នៅ​ក្រៅប្រទេស​

Share

ទីប្រឹក្សា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ Gambia​ បាន​និយាយ​ថា​ បាត់​លុយ​រដ្ឋ​ ១១​លាន​ដុល្លារ​ ពី​រតនាគារ​ដែល​រក​ឃើញ​ភ្លាមៗ​បន្ទាប់​ពី​ជន​ផ្ដាច់​ការ​ ចា​មេស​ និរទេស​ខ្លួន​រស់នៅ​ក្រៅប្រទេស​ ដោយ​មានការ​សង្ស័យ​ថា​ លោក​ ចា​មេស​ អាច​យក​ទៅ​តាម​ខ្លួន​។​

លោក Jammeh ទទួលបានការអមដំណើរពេលចាកចេញទៅកាន់ប្រទេសទី៣។រូបភាពពីBBC
លោក Jammeh ទទួលបានការអមដំណើរពេលចាកចេញទៅកាន់ប្រទេសទី៣។រូបភាពពីBBC

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ប្រាក់​ ១១​លាន​ដុល្លារ​នេះ​ត្រូវ​បាន​ទីប្រឹក្សា​របស់​លោក​ Adama​ barrow​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ Gambia​ បាន​និយាយ​ថា​ លុយ​នេះ​ពិតជា​បាត់​នៅ​រតនាគារ​មែន​ គឺ​ អំឡុង​ពេល​ដែល​លោក​ ចា​មេស​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​និរទេស​ខ្លួន​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ អ្នកជំនាញ​ហិរញ្ញវត្ថុ​កំពុង​បន្ដ​ការ​ស៊ើបអង្កេត​នៅឡើយ​។​ លោក​ ចា​មេស​ ត្រូវ​បាន​បង្ខំ​ឱ្យ​និរទេស​ខ្លួន​អោយទៅ​នៅ​ប្រទេស​គី​នេ​ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​២១​ មក​រា​ គឺ​ភ្លាមៗ​បន្ទាប់​ពី​កងទ័ព​សហភាព​អាហ្វ្រិក​ខាងលិច​បាន​ទៅ​ឡោម​ព័ន្ធ​លោក​ នៅ​ពេល​ដែល​លោក​កំពុង​ស្នាក់​នៅ​សេ​តិ​វិមាន​ប្រធានាធិបតី​។​

​លោក​ ចា​មេស​ បាន​កាន់​អំណាច​នៅ​ប្រទេស​ Gambia​ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​របស់​ខ្លួន​។​ អំឡុង​លោក​ កាន់​អំណាច​២២​ឆ្នាំ​ ពរ​ពេញ​ដោយ​ការ​រំលោភសិទ្ធិ​មនុស្ស​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្សពួក​និយម​៕

Share

ព័ត៌មានទាក់ទង

Image