en     km
en     km

លុយ​ច្រើន​រយ​លាន​ដុល្លារ​របស់​កូនចុង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​រង​ការ​រឹបអូស​

Share

​តុលាការ​ ញ៉ូ​ហ្សេ​ឡែ​ន​ បង្គាប់​ឱ្យ​ស្រាវជ្រាវ​លុយ​២៣២​លាន​ដុល្លារ​របស់​កូនចុង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ក្នុង​សំណុំរឿង​ ពុក​រលួយ​ កឹ​ប​កេង​ប្រាក់​របស់​រដ្ឋ​។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ កូនចុង​របស់​នាយក​រដ្ឋមន្ត្រី​ Najib​ Razak​ គឺ​ លោក​ Low​ Taek​ Jho​ ឬ​ Riza​ Aziz​។​

លោក Jho Low កូនចុងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក Jho Low កូនចុងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក​ Jho​ Low​ គឺជា​មន្ត្រី​ហិរញ្ញវត្ថុ​ម្នាក់​ ដែល​ត្រូវ​បាន​ ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​ ចោទ​ ករណី​ លាង​លុយ​កង្វក់​ បាន​មក​ពី​អំពើ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​។​ លោក​ពាក់ព័ន្ធ​សំណុំរឿង​ពុក​រលួយ​ នៃ​ធនាគារ​រដ្ឋ​ប្រទេស​ម៉ា​ឡេ​ស៊ី​1MDB​ដែល​ លោក​ ណា​ជិ​ព​ ឪពុក​របស់​លោក​ ក៏​មានរឿង​អាស្រូវ​លួច​ផ្ទេរ​លុយ​ចេញពី​ធនាគារ​នេះ​ ៧០០​លាន​ដុល្លារ​។​ តែ​បែប​នេះ​ក្ដី​ លោក​ Najib​ Razak​ និង​គ្រួសារ​លោក​ បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ​៕​ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image