en     km
en     km

នាយក​ក្រុមហ៊ុន​ Samsung​ ប្រឈម​មុខការ​ចាប់ខ្លួន​ករណី​ពុក​រលួយ

Share

កូរ៉េ​ខាងត្បូង​៖​ រដ្ឋ​អាជ្ញា​ពិសេស​ កូរ៉េ​ខាងត្បូង​ កំពុង​តែ​ស្វះ​ស្វែងរក​ដីកាចាប់ខ្លួន​នាយក​ក្រុមហ៊ុន​ Samsung​ លោក​ Lee​ Jae-yong​ ពី​បទ​សូកប៉ាន់​ ដើម្បី​អោយ​ខ្លួន​មាន​ឥទ្ធិពល​ក្នុង​មុខ​ជំនួញ​។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ករណី​នេះ​ នាំ​អោយ​មានការ​ចោទប្រកាន់​ទៅ​លើ​លោកស្រី​ ប្រធានាធិបតី​ ប៉ាក​ គុន​ហេ​។​

នាយកក្រុមហ៊ុន Samsung លោក Lee Jae-yong
នាយកក្រុមហ៊ុន Samsung លោក Lee Jae-yong
តាម​ប្រភព​ដដែល​ លោក​ Lee​ Jae-yong​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ប្រើប្រាស់​មូលនិធិ​ របស់​ខ្លួន​ ទៅ​អោយ​មូលនិធិ​មួយ​របស់​លោកស្រី​ Choi​ Soon-sil​ ដែល​ជា​មិត្តភក្ដិ​របស់​លោកស្រី​ ប៉ាក​គុន​ ហេ​។​

​ករណី​នេះ​ លោក​ Choi​ Soon-sil​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចាប់​ឃុំខ្លួន​ រួច​ហើយ​។​ ចំណែក​លោកស្រី​ ប៉ាក គុន​ហេ​ ត្រូវ​បាន​សភា​ដកហូត​អំណាច​ ហើយ​ប្ដឹង​លោកស្រី​ ទៅ​កាន់​តុលាកា​រដ្ឋធម្មនុញ្ញ​៕​ ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image